
Kia Telluride 2026 គឺឡាន SUV ស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុនផលិតឡានកូរ៉េខាងត្បូង បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារបរទេសហើយ ដោយម៉ូដែលថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី មានការអាប់ដែតផ្នែលខាងមុខ កាន់តែកាច និងបច្ចេកវិទ្យាថ្មីៗ កាន់តែទំនើប ហើយនិងភ្ជាប់នូវមុខងារប្រើប្រាស់កាន់តែប្រណីត ជាងមុនទៅទៀត។
Kia Telluride ឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវម៉ាស៊ីនសាំង ដែលមានចំណុះ 3.5L ទំហំ 6 ស៊ីឡាំង ដែលមានសមត្ថភាពអាចបង្កើនកម្លាំងបានដល់ទៅ 287 សេះហើយនិងកម្លាំងរមួល 352 NM ព្រមទាំងមានជម្រើសម៉ូដែលប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ចំណុះ 2.5L Turbo ទំហំ 4 ស៊ីឡាំង ផងដែរ។

បើនិយាយពីរូបរាងវិញ Kia Telluride ឆ្នាំ 2026 ពិតជាប្រណីត និងហាប់ណែន ប៉ុន្តែអ្វីដែលពិសេសនោះគឺ វាបានបន្ថែមជម្រើសម៉ូដែលថ្មី គឺ Kia Telluride X-Pro បែប Off-road កាន់តែកាច កាន់តែហំ ជាមួយនឹងការបំពាក់ចង្កៀងមុខ LED បែបបញ្ឈរ កាន់តែទាក់ទាញ។ អ្វីដែលពិសេសនោះគឺ Kia Telluride X-Pro មានបំពាក់សំបកកង់ប្រភេទ Off-Road និង មានកម្ពស់ពីបាតឡាន 231mm ដែលពិតជាស័ក្កសម សម្រាប់ការបើកបរលើផ្លូវពិបាកៗ។

ដោយឡែក សម្រាប់ផ្នែកខាងក្នុងវិញ វាក៏បានអាប់ដេតកាន់តែទំនើបផងដែរ ដោយមានបំពាក់អេក្រង់ភ្លោះ ទំហំ 12.3 អ៊ីង និង Option ទំនើបៗជាច្រើនទៀត ផងដែរ។ អ្វីដែលជាចំណុចទាក់ទាញ គឺការបំពាក់កៅអី 3 ជួរ និងទំហំកាប៊ីនខាងក្នុងដ៏ធំទូលាយ ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ តែម្តង៕

