ស្វែងរកពួកយើង:

Kia Telluride 2027 ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Los Angeles Motor Show នៅចុងខែវិច្ឆិកានេះ

ដោយ

Koun Jab Luffy

12 វិច្ឆិកា 2025 03:02 រសៀល

អាន 3 នាទី

Article image
ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ច្រើនទៅលើរូបភាពបែកធ្លាយរថយន្ត off-road SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន Kia ម៉ូដែល Telluride 2027។ រថយន្ត off-road SUV ប្រកបដោយប្រណិតភាពរបស់ Kia មួយនេះត្រូវបានគេដឹងថា ជាបងប្អូនភ្លោះជាមួយនឹងម៉ូដែល Hyundai Palisade 2026។
Kia Telluride 2027 មានការឌីស្សាញរូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹង Palisade 2026 ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នា។ យ៉ាងណាមិញវាសនារបស់ Telluride 2027 មានវាសនាខុសពី Palisade 2026 ដោយសារតែវានឹងមិនត្រូវបានក្រុមហ៊ុន Kia ចេញលក់នៅទីផ្សារអូស្ត្រាលីនោះទេ។ Hyundai Palisade 2026 នឹងចេញលក់នៅទីផ្សារអូស្ត្រាលីក្នុងខែវិច្ឆិកានេះ ក្រោមឈ្មោះជា New Generation។
Article image
ការដែល Kia មិននាំយក Telluride 2027 ចូលក្នុងទីផ្សារអូស្ត្រាលី ដោយសារតែ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ បានកំណត់ស្តង់ដារផលិតនៅរោងចក្រសហរដ្ឋអាមេរិកដែលប្រើសស្តង់ដាររថយន្តប្រើចង្កូតឆ្វេងតែប៉ុណ្ណោះ ខណៈ Hyundai ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនកំណត់ស្តង់ដារផលិតរថយន្តប្រើចង្កូតស្តាំនៅរោងចក្រប្រទេសកូរ៉េខាងត្បូង។
Telluride គឺជារថយន្តម៉ូដែលថ្មីចុងក្រោយបង្អស់ដែលប្រើប្រាស់ភាសាឌីស្សាញ 'Opposites United' ដែល Kia បានប្រើនៅលើស្រឡាយម៉ូដែលរថយន្តជាច្រើនរបស់ខ្លួនដូចជា Kia Picanto និង Stonic រហូតដល់ម៉ូដែល Kia EV9 ហើយនិង Tasman។ Kia Telluride 2027 មានបណ្តោយតួរខ្លួនប្រវែង 5,058mm/ ទទឹង 1,990mm/កម្ពស់ 1,775mm។ ប្រវែង Telluride 2027 វែងជាង 58mm និងកំពស់ខ្ពស់ជាង 25mm ធៀបនឹងម៉ូដែលមុន។
Article image
នៅផ្នែកខាងក្នុងរបស់ Kia Telluride 2027 ឃើញមានបំពាក់នូវមកជាមួយអេក្រង់ទំហំ 12.3-inch ជាអេក្រង់ភ្លោះដោយមួយជាអេក្រង់កម្សាន្ត និងមួយទៀតជាអេក្រង់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្ត។ បន្ថែមពីនេះ ក៏មានអេក្រង់ប្រភេទ Circa តូចមួយផ្សេងទៀតទំហំ 5-inch សម្រាប់ធ្វើការគ្រប់គ្រងកំណត់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្ត។ Telluride 2027 នឹងមានជម្រើសម៉ូដែល X-Line និង X-Pro សម្រាប់ទីផ្សារអាមេរិក ដោយម៉ូដែល X-Pro គឺមានបំពាក់សំបកកង់ប្រភេទ all-terrain tyres, មានទំពក់សម្រាប់ធ្ពក់អូសទាំងខាងមុខ និងខាងក្រោយជាមួយនឹងកម្ពស់ខ្ពស់ធៀបពីផ្ទៃដីមកបាតក្រោមរថយន្ត។
លើសពីនេះទៅទៀតនៅលើ X-Pro ក៏មានមុខងារ Ground Lighting ថ្មីដែលស្រដៀងនឹង Zone Lighting របស់ Ford Ranger ute ដែរ ដោយប្រព័ន្ធភ្លើងនេះ គឺផ្តល់នៅកម្រិតពន្លឺភ្លើងស្រទន់ពីកញ្ចក់ចំហៀង ទ្វារក្រោយ និងកាងក្រោយ ដើម្បីបំភ្លឺតំបន់ជុំវិញរថយន្ត។
Article image
Kia Telluride 2027 X-Line និង X-Pro នឹងមានជម្រើសយ៉ាន់កង់ឌីស្សាញបែបស្ព័រដែលមានទំហំ 19-inch និង 21-inch ដែលមានកាំក្រាស់ជាងមុនដើម្បីបង្កើននូវភាពធន់រឹងមាំ និងបត់បែនបានគ្រប់ស្ថានភាពផ្លូវបើកបរ។ ទោះជាយ៉ាងណាទៅលើអនុភាពកម្លាំងរបស់ Kia Telluride 2027 មិនទាន់មានព័ត៌មានជាក់លាក់នោះទេ គ្រាន់តែដឹងថា ឡាន off-road SUV ខ្នាតធំទំនើបពេញនិយមរបស់ Kia មួយនេះ នឹងបំពាក់នូវម៉ាស៊ីនសាំង ដោយមិនប្រើអគ្គិសនីសុទ្ធដូចម៉ូដែល Kia EV9 នោះទេ៕
Kia Telluride 2027 ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Los Angeles Motor Show នៅចុងខែវិច្ឆិកានេះ