កាលពីដើមខែនេះ មានសេចក្តីរាយការណ៌ជាច្រើនរួចមកហើយ ដែលនិយាយពីការស្វែករកដំណោះស្រាយថ្មីទៅលើបន្ទះឈីបរបស់ Apple សម្រាប់ iPhone ជំនាន់ថ្មីរបស់ខ្លួន ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ មិនចង់ពឹងផ្អែកទៅលើក្រុមហ៊ុន TSMC តែមួយ។ នៅក្នុងសេចក្តីរាយការណ៌នេះ បានបង្ហើបថា Apple បានងាកមករកក្រុមហ៊ុន Intel និង Samsung ជំនួសវិញនៅពេលខាងមុខនេះ។

នៅថ្ងៃនេះ យោងតាមការបបង្ហោះនៅលើអនឡាញពីអ្នកវិភាគរបស់ Apple លោក Ming Chi-Kuo បានធ្វើការចែកចាយនូវព័ត៌មានថ្មីទាំងទងនឹងរឿងនេះហើយ។ អ្នកទម្លាយរូបនេះ បាននិយាយថា Apple និង Intel គឺបានត្រូវរ៉ូវគ្នាហើយទៅលើការផលិតបន្ទះឈីប 18A-P ខណៈដែលក្រុមហ៊ុន TSMC គឺមានការផលិតទៅលើបន្ទះឈីប A18 Pro។ ផ្អែកតាមរបាយការណ៌ដដែលនេះ គឺបាននិយាយថា បន្ទះឈីបកម្រិតទាបនេះ គឺនឹងមាន្រឿប្រាស់នៅលើ iPhone, iPads និង Macs។ Kuo ថែមទាំងមានការព្យាករណ៌ថា បន្ទះឈីប 80% ថ្មីនេះ នឹងប្រើប្រាស់សម្រាប់ iPhone។ សម្រាប់កន្លែងផលិតឈីបវិញ គឺនឹងធ្វើឡើងនៅរោងចក្រ Intel នៅសហរដ្ឋអាមេរិក។

ទាក់ទងនឹងព័ត៌មានថ្មីនេះ លោក Kuo បានបង្ហាញពីការជឿជាក់ថា ក្រុមហ៊ុនអាមេរិកាំងទាំងពីរនេះ គឺចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយតែប៉ុណ្ណោះ ដើម្បីធ្វើតេស្តសមត្ថភាព សម្រាប់ការផលិតទ្រង់ទ្រាយធំ គឺអាចនឹងធ្វើឡើងនៅឆ្នាំ 2027 និង 2028 ហើយអាចនឹងបន្ថយវិញនៅឆ្នាំ 2029 ខាងមុខ។ ហើយនៅក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា កំពុងតែវាយតម្លៃទៅលើសមត្ថភាពរបស់ Intel ផងដែរ។ ត្រឡប់មកខាង TSMC គឺនៅមិនទាន់មានការប៉ះទង្កិចអ្វីខ្លាំងនោះទេ ដោយសារក្រុមហ៊ុន Apple នៅតែត្រូវការចាំាបាច់ទៅលើឈីបរបស់ខ្លួន 90% ដដែលសម្រាប់សង្វាក់ផលិតកម្មទៅលើផលិតផលរបស់ Apple។
