
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Leapmotor គ្រោងនឹងបង្ហាញចេញឡាន Lafa 5 Ultra នៅត្រីមាសទី 2 ឆ្នាំ 2026 នេះដែលវត្តមានម៉ូដែលថ្មីនេះ នឹងនាំមកនូវបទពិសោធន៌នៃការបើកបរប្រកបដោយប្រណិតភាពបំផុតសម្រាប់ឡានអគ្គិសនីប្រភេទ hatchback។ ជាមួយនិងការប្រកាសនេះ ក្រុមហ៊ុននេះ បានធ្វើការស្ទង់មតិជាមួយអតិថិជនរបស់ខ្លួននៅលើបណ្តាញសង្គម Weibo ហើយនៅក្នុងនោះ ក្រុមហ៊ុនបាននិយាយថា ឡានអគ្គិសនី Lafa 5 Ultra គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាឆ្នាំក្រោយនេះហើយ។
តាមការបញ្ជាក់ពីក្រុមហ៊ុន Leapmotor បានអោយដឹយថា ឡានអគ្គិសនី Lafa 5 Ultra ថ្មីនេះ នឹងមានការបំពាក់នូវមុខងារថ្មីៗជាច្រើមៗ ជាពិសេសគឺមានការឌីស្សាញផ្តាច់មុខជាមួយនិងទម្រង់ sport ហើយថែមទាំងមានការបន្ថែមនូវប្រណិតភាពខាងក្នុងកាប៊ីនមានភាពសំបូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។ សម្រាប់តម្លៃវិញ គឺខ្ពស់ជាងច្រើនប្រៀបធៀនជាមួយនិងតម្លៃម៉ូដែលស្តង់ដារ។

សូមជំរាបថា Lafa 5 បានចាប់ផ្តើម Pre-Sales នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 7 ខែវិច្ឆិកា នឹងគ្រោងដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះហើយ។ សម្រាប់ឡាននេះ ក្រុមហ៊ុន Leapmotor បានបង្ហាញចេញជាមួយ 5 ម៉ូដែល Lafa 5: 515 Plus, 515 Pro, 515 Max, 605 Pro និង 605 Max និងមានតម្លៃចាប់ពី 105,800 យ៉ន់ ($14,860), 115,800 យ៉ន់, 125,800 យ៉ន់, 121,800 យ៉ន់ និង 131,800 យ៉ន់។

បើតាមប្រសាសន៍របស់លោក Cao Li ដែលជាអនុប្រធានក្រុមហ៊ុនជាន់ខ្ពស់របស់ Leapmotor កន្លងមក បាននិយាយថា Lafa 5 Ultra មានទីផ្សារផ្តោតសំខាន់ទៅលើយុវវ័យ ដែលពេញនិយមប្រើរថយន្តដែលមាន Performance ល្អ។ មានប្រហែល 70% សម្រាប់ការបញ្ជាទិញមុនសម្រាប់ Lafa 5 Ultra គឺជាអតិថិជនដែលមានអាយុក្រោម 35 ឆ្នាំ។ Lafa 5 Ultraនឹងចេញលក់នៅទីផ្សារប្រទេសចិននៅចុងឆ្នាំ 2025 នេះ ហើយការនាំចេញត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆមាសដំបូងក្នុងឆ្នាំ 2026។ Lafa 5 Ultra គឺជាប្រភេទរថយន្តអគ្គិសនី Hot Hatchback ដែលមានការឌីស្សាញបែបស្ព័រខុសពីម៉ូដែល Lafa 5 ធម្មតាដែលបានបង្ហាញកន្លងមក។ Lafa 5 Ultra មានការកែប្រែរចនាបថផ្នែក bumper ខាងមុខថ្មីលក្ខណៈស្ព័រ ស៊ឺម៉ាំងភ្លោះ កន្ទុយ Spoiler ធំ និងដំបូងជ្រែកខ្យល់ Aerodynamic ជាដើម។

Lafa 5 Ultra ត្រូវបានឌីស្សាញរូបរាងឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង LEAP 3.5 modular platform របស់ Leapmotor ផ្ទាល់តែម្តង។ រថយន្តអគ្គិសនីស៊េរីថ្មីរចនាបថថ្មីបែបស្ព័ររបស់ Leapmotor មួយនេះ គឺជា Dynamic Compact EV ដែលត្រូវដាក់លក់នៅលើទីផ្សារ ហើយនិងក្លាយជាដៃគូប្រកូតប្រជែងជាមួយនឹង Compact EV ផ្សេងៗទៀត ដូចជា BYD Dolphin, Geely Geome Xingyuan និង MG4 ជាដើម៕
