ស្វែងរកពួកយើង:

Lafa 5 Ultra ឡានអគ្គិសនីជំនាន់ថ្មីឌីស្សាញបែបស្ព័រ នឹងមានការប្រកាសចេញនៅត្រីមាសទី 2 ឆ្នាំ 2026

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2025 11:17 ថ្ងៃត្រង់

អាន 3 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Leapmotor គ្រោងនឹងបង្ហាញចេញឡាន Lafa 5 Ultra នៅត្រីមាសទី 2 ឆ្នាំ 2026 នេះដែលវត្តមានម៉ូដែលថ្មីនេះ នឹងនាំមកនូវបទពិសោធន៌នៃការបើកបរប្រកបដោយប្រណិតភាពបំផុតសម្រាប់ឡានអគ្គិសនីប្រភេទ hatchback។ ជាមួយនិងការប្រកាសនេះ ក្រុមហ៊ុននេះ បានធ្វើការស្ទង់មតិជាមួយអតិថិជនរបស់ខ្លួននៅលើបណ្តាញសង្គម Weibo ហើយនៅក្នុងនោះ ក្រុមហ៊ុនបាននិយាយថា ឡានអគ្គិសនី Lafa 5 Ultra គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាឆ្នាំក្រោយនេះហើយ។
តាមការបញ្ជាក់ពីក្រុមហ៊ុន Leapmotor បានអោយដឹយថា ឡានអគ្គិសនី Lafa 5 Ultra ថ្មីនេះ នឹងមានការបំពាក់នូវមុខងារថ្មីៗជាច្រើមៗ ជាពិសេសគឺមានការឌីស្សាញផ្តាច់មុខជាមួយនិងទម្រង់ sport ហើយថែមទាំងមានការបន្ថែមនូវប្រណិតភាពខាងក្នុងកាប៊ីនមានភាពសំបូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។ សម្រាប់តម្លៃវិញ គឺខ្ពស់ជាងច្រើនប្រៀបធៀនជាមួយនិងតម្លៃម៉ូដែលស្តង់ដារ។
Article image
សូមជំរាបថា Lafa 5 បានចាប់ផ្តើម Pre-Sales នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 7 ខែវិច្ឆិកា នឹងគ្រោងដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះហើយ។ សម្រាប់ឡាននេះ ក្រុមហ៊ុន Leapmotor បានបង្ហាញចេញជាមួយ 5 ម៉ូដែល Lafa 5: 515 Plus, 515 Pro, 515 Max, 605 Pro និង 605 Max និងមានតម្លៃចាប់ពី 105,800 យ៉ន់ ($14,860), 115,800 យ៉ន់, 125,800 យ៉ន់, 121,800 យ៉ន់ និង 131,800 យ៉ន់។
Article image
បើតាមប្រសាសន៍របស់លោក Cao Li ដែលជាអនុប្រធានក្រុមហ៊ុនជាន់ខ្ពស់របស់ Leapmotor កន្លងមក បាននិយាយថា Lafa 5 Ultra មានទីផ្សារផ្តោតសំខាន់ទៅលើយុវវ័យ ដែលពេញនិយមប្រើរថយន្តដែលមាន Performance ល្អ។ មានប្រហែល 70% សម្រាប់ការបញ្ជាទិញមុនសម្រាប់ Lafa 5 Ultra គឺជាអតិថិជនដែលមានអាយុក្រោម 35 ឆ្នាំ។ Lafa 5 Ultraនឹងចេញលក់នៅទីផ្សារប្រទេសចិននៅចុងឆ្នាំ 2025 នេះ ហើយការនាំចេញត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆមាសដំបូងក្នុងឆ្នាំ 2026។ Lafa 5 Ultra គឺជាប្រភេទរថយន្តអគ្គិសនី Hot Hatchback ដែលមានការឌីស្សាញបែបស្ព័រខុសពីម៉ូដែល Lafa 5 ធម្មតាដែលបានបង្ហាញកន្លងមក។ Lafa 5 Ultra មានការកែប្រែរចនាបថផ្នែក bumper ខាងមុខថ្មីលក្ខណៈស្ព័រ ស៊ឺម៉ាំងភ្លោះ កន្ទុយ Spoiler ធំ និងដំបូងជ្រែកខ្យល់ Aerodynamic ជាដើម។
Article image
Lafa 5 Ultra  ត្រូវបានឌីស្សាញរូបរាងឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង LEAP 3.5 modular platform របស់ Leapmotor ផ្ទាល់តែម្តង។ រថយន្តអគ្គិសនីស៊េរីថ្មីរចនាបថថ្មីបែបស្ព័ររបស់ Leapmotor មួយនេះ គឺជា Dynamic Compact EV ដែលត្រូវដាក់លក់នៅលើទីផ្សារ ហើយនិងក្លាយជាដៃគូប្រកូតប្រជែងជាមួយនឹង Compact EV ផ្សេងៗទៀត ដូចជា BYD Dolphin, Geely Geome Xingyuan និង MG4 ជាដើម៕
Lafa 5 Ultra ឡានអគ្គិសនីជំនាន់ថ្មីឌីស្សាញបែបស្ព័រ នឹងមានការប្រកាសចេញនៅត្រីមាសទី 2 ឆ្នាំ 2026