ស្វែងរកពួកយើង:

Land Rover Defender Series 2025 រថយន្ត off-road ជំនាន់ថ្មី បំពាក់ម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបច្ចេកវិទ្យាកាន់តែនើបជាងមុន

ដោយ

Koun Jab Luffy

10 ឧសភា 2024 03:42 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Land Rover ទើបតែបានប្រកាសចេញស្រឡាយរថយន្តជំនាន់ថ្មីឆ្នាំ 2025 Defender Series ដែលជារថយន្ត SUV ដ៏ពេញនិយមរបស់់ខ្លួន។ Defender Series 2025 ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade សមត្ថភាពម៉ាស៊ីនខ្លាំងជាងមុន និងការតុបតែងផ្នែកខាងក្នុងកាន់តែមានភាពប្រណិត និងមានផាសុខភាពជាងមុនដែលហៅថា Signature Interior Pack ជាមួយមុខងារប្រើប្រាស់កម្រិតខ្ពស់ទំនើបបំផុត។ ដែលក្នុងនោះមានដូចជាកាប៊ីនខាងមុខបំពាក់នូវកៅអីពិសេសហៅថា Captain Chair មានសម្រាប់ម៉ូដែល Defender 130 និង Defender Sedona Special Edition 110។
Land Rover Defender Series 2025 មានជម្រើស Option ដូចជា S, X-Dynamic SE, X-Dynamic HSE, X, និង V8 trims ជាមួយជម្រើស bodystyle ចំនួនបីផ្សេងគ្នា គឺ 90, 110 និង 130។ ដោយម៉ូដែលពិសេស Land Rover Defender 110 Sedona Edition ត្រូវបានស្រោបតួរខ្លួនដោយពណ៌ក្រហមរំលេច និងពណ៌ខ្មៅ ជាមួយយ៉ាន់កង់ពណ៌ខ្មៅទំហំ 22-inch Alloy Wheel ដែលរចនាជាមួយពណ៌ខ្មៅ Gloss Black និងតុបតែងផ្នែកខាងក្នុងជាមួយពណ៌ខ្មៅ Extended BlackPack។
Article image
Land Rover Defender Series 2025 បានបំពាក់នូវកំលាំងម៉ាស៊ីនថ្មីខ្លាំងជាងមុនស៊េរី Defender D350 ជាប្រភេទម៉ាសូតដំណើរការាជាមួយប្រព័ន្ធ Hybrid ហៅថា mid-hybrid 3.0-liter មាន 6 ស៊ីឡាំង ដែលអាចផលិតកំលាំងបានដល់ 345 សេះ (275kW) និងកំលាំងរមូល 700Nm។ ម៉ាស៊ីន Hybrid Diesel ថ្មីនេះ បានបង្កើនកំលាំងខ្លាំងជាងមុនដល់ 49 សេះ និងកំលាំងរមូល 50Nm បើធៀបនឹងម៉ាស៊ីនស៊េរី Defender D300 ដែលតាមការបញ្ជាក់ពី Land Rover ម៉ាស៊ីនរបស់ Defender Series 2025 គឺមានសមត្ថភាពខ្លាំងជាងមុន និងអាចអូសសណ្តោងបានទំងន់ច្រើនជាងមុន។
Article image
ក្នុងពេលបច្ចុប្បន្ននេះ Land Rover Defender Series 2025 ត្រូវបានក្រុមហ៊ុនដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា ទីផ្សារចក្រភពអង់គ្លេស អឺរ៉ុប និងអូស្រ្តាលី ហើយសម្រាប់ទីផ្សារអាមេរិកខាងជើងនឹងមានចេញលក់ឆាប់ៗខាងមុខនេះ។ សូមរំលឹកថា កាលពីដើមឆ្នាំនេះ Land Rover ក៏បានបញ្ចេញកំពូលរថយន្ត Off-road របស់ខ្លួនម៉ូដែល Defender Octa ដែលបំពាក់ម៉ាស៊ីន 4.4-liter twin-turbocharged V8 with mild-hybrid technology ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 626 សេះ ជាមួយកំលាំងរមូល 750Nm ដែលមានសមត្ថភាពខ្លាំងជាងម៉ាស៊ីនដែលបំពាក់នូវលើម៉ូដែល Defender V8 ដែលមានសមត្ថភាពអាចផលិតកំលាំងបាន 575 សេះ និងកំលាំងរមូល 700Nm៕
Article image
Land Rover Defender Series 2025 រថយន្ត off-road ជំនាន់ថ្មី បំពាក់ម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបច្ចេកវិទ្យាកាន់តែនើបជាងមុន