ស្វែងរកពួកយើង:

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

17 មិថុនា 2025 03:57 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Land Rover បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីម៉ូដែល Discovery Sport ឆ្នាំ 2026 ជាមួយជម្រើសចំនួន 3 Options ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធ និងម៉ាស៊ីនកូនកាត់ Hybrid។ ដោយក្នុងនោះរួមមានម៉ូដែល Land Rover Discovery Sport Landmark P250 មានតម្លៃខ្ទង់ $78,454, ម៉ូដែល Landmark Plug-in-hybrid មានតម្លៃខ្ទង់ $91,502 និងម៉ូដែល Metropolitan P250 មានតម្លៃខ្ទង់ $91,955។ បញ្ជាក់តម្លៃទាំងនេះ គឺជាតម្លៃចេញពីរោងចក្រមិនទាន់គិតពន្ធ។
Land Rover Discovery Sport Series 2026 មានជម្រើសប្រើយ៉ាន់កង់ទំហំ 18-inch, 19-inch និង 20-inch ជាប្រភេទយ៉ាន់ Alloy Wheel។ ឡាន Compact Crossover ស៊េរីថ្មីនេះ មានដំបូលឌីស្សាញជា Fixed Panoramic Sunroof ជាមួយប្រព័ន្ធសោរ Smart key។ នៅផ្នែកខាងក្នុងមានបំពាក់នូវកៅអីស្បែកចំនួន 5 ដោយកៅអីជួរទីពីរអាចរំកឹលទៅមុខទៅក្រោយបាន រួមនឹងមុខងារកំនត់របៀបក្នុងការប្រើប្រាស់ 12 និង 10 ways adjustment សម្រាប់កៅអីអ្នករួមដំណើរ ហើយនិងកៅអីអ្នកបើកថែមទៀតផង។
Article image
បន្ថែមពីនេះ នៅផ្នែកខាងក្នុងមានម៉ាស៊ីនត្រជាក់ពីរតំបន់ Dual-zone climate control, អេក្រង់បង្ហាញព័ត៌មាន Digital Instrument Display និងអេក្រង់កម្សាន្តទំហំ 11.4-inch Pivi Pro Infotainment ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកភ្លើងស្មាតហ្វូនមិនប្រើខ្សែ, មុខងារ auto-dimming interior mirror និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេជាដើម។
Article image
ចំពោះម៉ូដែល Land Rover Discovery Sport Landmark P250 បំពាក់នូវម៉ាស៊ីនចំណុំ 2.0-litre four-cylinder turbo petrol engine មានកម្លាំង 184kW និងកម្លាំងរមូល 365Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ និងដំណើរការដោយប៉ុងពីរ ឬ All-wheel-drive។ សម្រាប់ម៉ូដែល Landmark Plug-in-hybrid ប្រើប្រាស់ម៉ាស៊ីន Hybrid ដែលមានកម្លាំង 227kW និងភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ និងបំពាក់កញ្ចប់អាគុយដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 66km តាមការធ្វើតេស្តស្តង់ដារ NEDC។
Article image
ចំនែកម៉ូដែល Land Rover Discovery Sport Metropolitan មានបំពាក់នូវយ៉ាន់កង់ទំហំ 20-inch, ប្រព័ន្ធចង្កៀងខាងមុខជាប្រភេទ  matrix LED headlights រួមជាមួយកៅអីស្បែកប្រភេទ Windsor leather ដែលគាំទ្រមុខងារកំណត់ការប្រើប្រាស់បាន 14 របៀបសម្រាប់កៅអីខាងមុខ រួមនឹងមុខងារក្តៅត្រជាក់ មានមុខងារបង្ហាញលើកញ្ចក់ដំបូលខាងមុខ Head Up Display, កញ្ចក់មើលក្រោយនៅខាងក្នុងជាប្រភេទ ClearSight interior mirror និង មានកាមេរ៉ាមួយគ្រាប់នៅខាងក្រោយផងដែរ៕
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ