ស្វែងរកពួកយើង:

Leapmotor បញ្ចេញរូបភាពផ្នែកខាងក្នុងឡាន D19 SUV ហើយត្រៀមបង្ហាញចេញនៅដើមឆ្នាំក្រោយនេះហើយ

ដោយ

Koun Jab Luffy

23 ធ្នូ 2025 08:57 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Leapmotor បានចាប់ផ្តើមបញ្ចេញនូវរូបភាពផ្នែកខាងក្នុងរបស់ឡាន SUV ម៉ូដែល D19 នៅលើបណ្តាញ Weibo ហើយ ដែលព័ត៌មានថ្មីនេះ ត្រូវបានគេនិយាយថា គឺជាយុទ្ធសាស្រ្តទីផ្សារថ្មីរបស់ក្រុមហ៊ុននេះ ទៅលើឡាន Flagship SUV ក្រោយពីការប្រកាសចេញរយៈពេលជាង 2 ខែមកនេះ។
ក្រឡេកទៅមើលផ្នែកខាងមុខរបស់ D19 ថ្មីនេះ ត្រវបានគេមើលឃើញថា មានផ្ទៃកញ្ចក់ធំជាងឡានដទៃទៀតរបស់ Leapmotor ហើយនឹងមានការប្រើប្រាស់អេក្រង់កម្សាន្តនៅចំណ្តាលកៅអីខាងមុខទំហំធំដល់ទៅលើ 17.3 អ៊ីង ក៏ដូចជាអេក្រង់ឌីជីថលទំហំ 10.25 អ៊ីងសម្រាប់អ្នកបើកបរផងដែរ។
Article image
បន្ថែមពីនេះ ក៏នូវមានអេក្រង់មួយទំហំ 21.4-អ៊ីងកម្រិត 3K សម្រាប់ការកម្សាន្តរបស់អ្នកអង្គុយខាងក្រោយថែមទៀតផង។ មួយវិញទៀតទៅលើកៅអីខាងក្រោយទាំងពីរ ក៏មានការបំពាក់នូវមុខងារ zero-gravity seats ដែលអាចបង្ហាញកាច់បានមុំ 120 ដឺក្រេ និងមានកន្លែងដាក់ជផើងបាន 4 ប្រភេទផ្សេងគ្នា។ នៅលើ D19 គឺមានទូទឹកកកទំហំ 8.1-លីត្រ ដែលអាចដាក់ដបទំហំ 380ml បាន 9 ដប ជាមួយនិងកម្រិតសីតណ្ហភាពចាប់ពី 6°C ទៅ 50°C។
Article image
សូមជំរាបថា Leapmotor បានធ្វើការប្រកាសចេញនូវឡាន SUV D19 នេះ កាលពីថ្ងៃទី 16 ខែតុលាកន្លងទៅនេះ ដែលនេះគឺជាម៉ូដែលថ្មីបំផុតនៃត្រកូល D Series។ ឡានថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំ 2026។ ដូចគ្នាជាមួយនិង Leapmotor ដទៃទៀតដែរ ឡាន SUV 6 កៅអីថ្មីនេះ មានជម្រើស (EREV) និង (BEV)។ សម្រាប់ D19 BEV នឹងមានការប្រើប្រាស់នូវអាគុយទំហំ 115-kWh សាកពេញម្តង គឺអាចបើកបាន 720 kilometers។ ចំពោះ D19 EREV វិញ គឺមានអាគុយទំហំ 80.3-kWh ដែលធំជាងគេនៅក្នុងចំណោម EREV នៅលើទីផ្សារប្រទេសចិន។ សម្រាប់ការសាកពេញ គឺអាចរត់បានចម្ងាយ 500kilometers។
Article image
ទៅលើម៉ូដែល BEV នេះ គឺដំណើរការនៅលើប្រព័ន្ធសាក 1000-volt high-voltage platform។ សម្រាប់ការបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 4 វិនាទី។ ចំពោះ EREV វិញ គឺប្រើប្រាស់ប្រព័ន្ធសាក 800-volt fast charging។ សម្រាប់ការធ្វើល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 5 វិនាទីប៉ុណ្ណោះ។
Article image