ស្វែងរកពួកយើង:

Leapmotor B05 Ultra រថយន្តអគ្គិសនី ឌីស្សាញរាងបែបស្ព័រ បង្ហាញខ្លួននៅចិនជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

24 មេសា 2026 01:44 រសៀល

អាន 3 នាទី

Article image

Leapmotor B05 Ultra ដែលគ្រប់គ្នាស្គាល់ថា គឺជារថយន្តអគ្គិសនីបែបស្ព័រ មានការឌីស្សាញផ្តោតលើយុវវ័យសម័យថ្មីនោះ នៅពេលនេះ បានបង្ហាញខ្លួននៅលើទីផ្សារចិនងហើយ ដោយមានមកជាមួយតម្លៃចាប់ពី 123,800 យ៉ន់ ដែលប្រហែលជាជាង 18,135 ដុល្លារប៉ុណ្ណោះ។ និយាយពីកម្លាំងរបស់ Leapmotor B05 Ultra គឺអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ។ ហើយសម្រាប់ការសាកមួយពេញអាចជិះបាន 600km។ 

Article image
ជាមួយនិងការដាក់លក់នៅលើទីផ្សរប្រទេសចិន ឡានថ្មីនេះ គឺមានឈ្មោះថា Lafa 5 Ultra។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា Leapmotor B05 Ultra គឺបានបង្ហាញវត្តមាននៅលើទីផ្សារចិន ក្នុងព្រឹត្តិការណ៌ Beijing Auto Show 2026 និងមានជម្រើស 2 ម៉ូដែល ដោយមួយប្រើប្រាស់អាគុយទំហំ 56.2 kWh LFP battery សាកពេញបើកបាន 500 km តាមស្តង់ដារ CLTC conditions នឹងមានតម្លៃ 123,800 យ៉ន៉ ស្មើរនឹង18,135 ដុល្លារ។

សម្រាប់ Leapmotor B05 Ultra ជម្រើសទី 2 មានអាគុយទំហំ 67.1 kWh LFP pack សាកពេញអាចបើកបានចម្ងាយ 600km ហើយនឹងមានតម្លៃ 129,800 យ៉ន់។ យោងតាមរបាយការណ៌ China EV DataTracker បានបញ្ជាក់ថា នៅពេលនេះ Leapmotor បានប្រគល់ឡានម៉ូដែល B05 បានចំនួន 5,960 គ្រឿងហើយសម្រាប់ទីផ្សារក្នុងស្រុក។ ប៉ុន្តែសម្រាប់ម៉ូដែល Ultra នេះ ទើបតែបង្ហាញខ្លួននៅដើមខែមេសានេះទេ ដូច្នេះការប្រគល់នឹងធ្វើឡើងតាមការលក់នៅពេលខាងមុខ។

គួរបញ្ជាក់ថា Leapmotor B05 Ultra គឺមានការឌីស្សាញរូបរាងបែបស្ព័រ មានកាងជុំវិញ មានរន្ធខ្យល់ធំ និងមានមុខកាច ទាក់ទាញខ្លាំង ហើយនៅខាងក្រោយក៏មានកាង sporty roof spoiler ផងដែរ។ រថយន្តថ្មីនេះ មានការប្រើប្រាស់កង់ទំហំ 19 អ៊ីងមានដុំហ្វ្រាំងពណ៌ប្រផេះ។ B05 Ultra មាន 3 ពណ៌ គឺមាន yellow, green និង Gray ហើយនឹងមានទំហំ 4490/1880/1510 mm។

Article image
សម្រាប់កម្លាំងម៉ាស៊ីន Leapmotor B05 Ultra គឺមានការប្រើប្រាស់នូវម៉ូទ័រក្រោតកម្លាំង 180 kW (241 hp) កម្លាំងរមួល 255 Nm។ជាមួយនិងប្រវែង 4.5-m នេះ ឡានថ្មីនេះ អាចដឹកបាន 1,665 kg ហើយនិងបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ។ សម្រាប់ល្បឿន គឺអាចបើកបានត្រឹម 170 km/h ប៉ុណ្ណោះ។

Article image
រីឯការឌីស្សាញផ្នែកខាងក្នុងរបស់ Leapmotor B05 Ultra ត្រូវបានក្រុមហ៊ុនសម្រេចដាក់មកជាមួយពណ៌ខ្មៅ និងមានស្បែក faux-suede ដែលគ្របដណ្តប់លើផ្ទៃក្រឡា 4.48 ម៉ែត្រការ៉េ ពេញកាប៊ីនតែម្តង។ សម្រាប់កៅអីវិញ គឺមានការឌីស្សាញបែបស្ព័រ មកជាមួយនឹងមុខងារម៉ាស្សា 8 ចំណុច ហើយនិងមុខងារខ្យល់ចេញចូលបានល្អទៀតផង។ ចំពោះដៃចង្កូតក៏ត្រូវបានដាក់មុខងារកម្តៅមកផងដែរ។ សម្រាប់ជំនួយការបើកបរវិញ នៅលើរថយន្ត hatchback នេះ គឺប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរសិនស័រ LiDAR អមមកជាមួយនឹងមុខងារចតរថយន្តដោយស្វ័យប្រវត្តិ។