នៅក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្តលើទី 30th “ 2026 Greater Bay Area International Auto Show” ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់តាំងបង្ហាញរថយន្ត Multi-Purpose Vehicle (MPV) ដំបូងរបស់ខ្លួនក្រោមឈ្មោះថា “D99”។ ស្ថិតក្នុងប្រភេទរថយន្ត Flagship Smart Vehicle, D99 បានបង្ហាញវត្តមានជារថយន្តដំបូងរបស់ Leapmotor ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ក្នុងកាប៊ីន “cockpit-driving central domain controller” ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ “large language model (LLM) smart cockpit system”។ Leapmotor D99 ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅលើទីផ្សារផ្លូវការណ៍នាពាក់កណ្តាលឆ្នាំ 2026 នេះ។

ជាមួយការបំពាក់នូវបន្ទះឈីបឆ្លាតវៃ Snapdragon 8797chips ចំនួនពីរដើម គឺផ្តល់ឲ្យ D99 MPV ថ្មីនេះ មានសមត្ថភាពគាំទ្រនូវថាមពលក្នុងការដំណើរការបានខ្ពស់ក្នុងកម្រិត 1,280TOPS។ បើតាមរូបភាពផ្នែកខាងក្នុងរបស់ Leapmotor D99 MPV ឃើញថាមានបំពាក់មកជាមួយអេក្រង់កុងទ័រ Digital Instrument Cluster, អេក្រង់កម្សាន្តនៅកណ្តាលទំហំធំ, ប្រព័ន្ធបញ្ចាំងលើដំបូលខាងមុខ (HUD) និងមានអេក្រង់កម្សាន្តភ្ជាប់នៅលើពិដានដំបូលសម្រាប់អ្នកអង្គុយកៅអីជួរក្រោយផងដែរ។ ចំពោះប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរនៅលើ D99 MPV វិញ អាចនឹងគាំទ្រដោយបច្ចេកវិទ្យាឆ្លាតវៃ VLA large model-based driver assistance system។

សម្រាប់កៅអីវិញ គឺនឹងមានមុខងារ “Bed Mode” ដែលអាចបត់កៅអីជួរទីមួយ និងទីពីរសម្រាប់ធ្វើគ្រែដេក ហើយកៅអីជួរទីបីក៏អាចកាច់បត់បានក្នុងកម្រិតមុំ 180 ដឺក្រេ ឬក៏បត់កៅអីជួរទីពីរ និងជួរទីបីជាមួយគ្នាក៏បានផងដែរ។ នៅលើក្បាលកៅអី ក៏មានភ្ជាប់កូនតុសម្រាប់ការប្រើប្រាស់ផ្សេងៗតាមតម្រូវការ ហើយកៅអីជួរទីបីក៏ជាកៅអីមានមុខងារ “Fishing seat” ថែមទៀតផង។ ចំពោះកៅអីជួរទីពីរមានមុខងារបង្វិល rotating, zero-gravity aviation seats គាំទ្របានកម្រិត  90-degree viewing ដែលអាចឲ្យអង្គុយទល់មុខគ្នាជាមួយអ្នកអង្គុយនៅកៅអីជួរទីបី។ Leapmotor D99 MPV ក៏មានដំបូលបើក Panoramic sunroof បានទំហំ 1.46㎡ ជាមួយមុខងារ UV rejection ជួយកាត់បន្ថយកម្រិតកំដៅបាន 99.9% និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ambient “star ring” lighting ផងដែរ។

Leapmotor D99 MVP នឹងមានជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ និង EREV។ ដោយនៅលើម៉ូដែល D99 EREV នឹងគាំទ្របច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងកម្រិត 800V high-voltage platform, មានកញ្ចប់ថ្មទំហំ 80.3kWh សាកភ្លើងពេញម្តងអាចបើកបរចម្ងាយដល់ 352km (WLTC) ហើយនិងគាំទ្រដោយម៉ាស៊ីនសាំង 1.5T សម្រាប់ range-extender និងដំណើរការដោយម៉ូទ័រអគ្គិសនីពីរគ្រាប់ដែលអាចផលិតកម្លាំងបាន 100kW និង 200kW។ ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ នឹងគាំទ្របច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងបំផុតកម្រិត 1000V high-voltage platform ជាមួយកញ្ចប់ថ្ម CATL ទំហំ 115kWh ដែលសាកភ្លើងពេញម្តងនឹងអាចបើកបរបានចម្ងាយ 700km។ D99 Pure-EV នឹងបំពាក់ម៉ូទ័រអគ្គិសនីពីរគ្រាប់ដែលមានកម្លាំង 180kW និង 230kW។ 
Leapmotor D99 MPV នឹងមានជម្រើសពណ៌ស “Photoelectric White”, ពណ៌ទឹកប្រាក់ “Liquid Silver”, ពណ៌ខៀវ “Chenjing Blue”, ពណ៌ប្រផេះ “Canopy Grey”, និងពណ៌ខ្មៅ “Metallic Black” ៕