ស្វែងរកពួកយើង:

Leapmotor ត្រៀមចេញម៉ូដែលពិសេស C10 SUV កម្លាំង 585 សេះ នៅលើទីផ្សារអាល្លឺម៉ង់

ដោយ

Koun Jab Luffy

15 សីហា 2025 10:39 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៍នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិន Leapmotor បានប្រកាសចាប់ដៃគ្នាជាមួយនិងអ្នកប្រឹក្សាយោបល់ដ៏ល្បីរបស់អាល្លឺម៉ង់អភិវឌ្ឍទៅលើម៉ូដែលថ្មីសម្រាប់រថយន្តរបស់ខ្លួន។ តាមរយៈកិច្ចសហការគ្នានេះ ដៃគូរទាំងពីរ នឹងបញ្ចេញនូវម៉ូដែលពិសេសថ្មី Limited-Edition ទៅលើ Leapmotor C10 មានកម្លាំងខ្លាំងជាងម៉ូដែលស្តង់ដារដែលដាក់លក់កន្លងមក។ សម្រាប់ម៉ូដែលពិសសនេះ នឹងមានតែ 250 គ្រឿងប៉ុណ្ណោះ។
ជាមួយនិងការចាប់ដៃគ្នានេះ ក្រុមហ៊ុនទាំងបញ្ចេញនូវរូបភាពថ្មី ដោយមានការបង្ហាញថា Leapmotor i C10 នឹងមានយ៉ាន់កង់  5 ប្រឡោះ និងមានគម្របពណ៌ក្រហមនៅចំកណ្តាល។ នៅផ្នែកខាងក្រោយមានការឌីស្សាញឡូហ្កូថ្មី ជាមួយនិងស្តុបក្រោយវែង ខណៈដែលអ្វីៗផ្សេងទៀតនៅមានការបិតបាំងនៅឡើយ។ ក្រុមហ៊ុនទាំងពីរគ្រោងនឹងប្រកាសចេញម៉ូដែលថ្មីនេះ នៅត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខនេះហើយ ដោយម៉ូដែល Leapmotor i C10 នេះក៏នឹងមានគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 800-volt ផងដែរ។
Leapmotor ត្រៀមដាក់លក់ Leapmotor i C10 ជាលើកដំបូងនៅលើទីផ្សារអឺរ៉ុប ដោយផ្តើមពីប្រទេសអាល្លឺម៉ង់ ជាមួយនិងជម្រើស AWD ដំណើរការនៅលើម៉ូទ័រភ្លោះ មានកម្លាំង 585 សេះ អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 4 វីនាទីប៉ុណ្ណោះ។ Leapmotor i C10 នឹងមានអាគុយទំហំ 81.9 kWh LFP និងសាកថ្មពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 22 នាទីប៉ុណ្ណោះ។ បើតាមគម្រោងការរបស់ក្រុមហ៊ុននេះ ម៉ូដែលពិសេសនេះ Leapmotor i C10 នឹងបង្ហាញខ្លួននៅត្រីមាសទី 4 ឆ្នាំ 2025 ដែលអាចបង្ហាញវត្តមាន Zurich Motor Show នាខែតុលាខាងមុខនេះផងដែរ។
Article image
សូមជំរាប Irmscher គឺបង្កើតឡើងតាំងពីឆ្នាំ 1968 ដែលមានការផ្តោតទៅលើការឌីស្សាញរូបរាង និងការបង្កើនកម្លាំងម៉ាស៊ីនដោយមកដល់ពេលនេះ ក្រុមហ៊ុននេះបានធ្វើការងារនៅលើរថយន្តបានជាង 550,000 គ្រឿង ហើយក៏ជាដៃគូរយូរឆ្នាំរបស់ Stellantis ទៀតផង។ សម្រាប់ Leapmotor C10 គឺបានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសចិនកាលពីខែមីនាឆ្នាំ 2024។ Leapmotor C10 មានតម្លៃចាប់ពី 122,800 យ៉ន់ (17,000 USD)។ និយាយពីកម្លាំងវិញ សម្រាប់ជម្រើស BEV គឺមានការប្រើប្រាស់បច្ចេកវិទ្យាសាក 800V រត់បានចម្ងាយ 605km តាមស្តង់ដារ CLTC។ C10 ដំណើរការនៅលើម៉ូទ័រ 220 kW (295 សេះ) និងបានដឹកជញ្ជូនជាលើកដំបូងនៅថ្ងៃទី 20 ខែឧសភាកន្លងទៅ។
Leapmotor ត្រៀមចេញម៉ូដែលពិសេស C10 SUV កម្លាំង 585 សេះ នៅលើទីផ្សារអាល្លឺម៉ង់