ស្វែងរកពួកយើង:

Lei Jun បញ្ជាក់ថា Xiaomi 17 Ultra នឹងក្លាយជាស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូន!

ដោយ

Koun Jab Luffy

27 ធ្នូ 2025 12:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
លោក Lei Jun ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi Group នៅថ្ងៃនេះ បានធ្វើការចែករំលែកនូវទស្សនៈរបស់គាត់ទៅលើវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra ដែលជាម៉ូដែលប្រណិត Flagship ដោយលោកបាននិយាយថា ស្មាតហ្វូននេះ អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មស្មាតហ្វូន។ នៅក្នុងវីដេអូមួយរបស់ស្មាតហ្វូន Xiaomi 17 Ultra ដែលបង្ហោះនៅលើ Weibo ត្រូវបានលោកនាយកប្រតិបត្តិនេះ ចាត់ទុកស្មាតហ្វូននេះ គឺជាស្តង់ដារថ្មីនៃត្រកូល Ultra Series និងឧស្សាហកម្មទាំងមូល។
នៅក្នុងការអត្ថាធិប្បាយរបស់លោក Lei Jun ទៅលើរឿងនេះ គឺក្រុមហ៊ុន Xiaomi មានការផ្តោតទៅលើបច្ចេកវិទ្យាអស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូន Xiaomi 17 Ultra Leica Edition ក៏ជាសមិទ្ធិផលដែលចេញពីកិច្ចសហការរបស់ក្រុមហ៊ុន Xiaomi និង Leica នៅក្នុងការនាំយកនូវគុណភាពកាមេរ៉ាកាន់តែប្រសើរបំផុត។ ក្រុមហ៊ុនទាំងពីរនេះ ក៏ផ្តោតខ្លាំងទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍដើម្បីពង្រឹងទៅលើការឌីស្សាញកាមេរ៉ា និង Lens របស់ស្មាតហ្វូននេះ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ ប្រើប្រាស់នូវកាមេរ៉ា Leica 200MP optical telephoto ហើយក៏ជាស្មាតហ្វូនដំបូងបំផុតដែលទទួលបានវិញ្ញាបនបត្រ Leica APO optical នេះផងដែរ។ កាមេរ៉ានេះ គឺមានការប្រើប្រាស់នូវស្រទាប់ 3G+5P Dual floating lens ដែលមានទំហំ 200MP Optical output ទំហំ 75mm ទៅ 100mm focal length។ លោក Lei Jun បានធ្វើការសង្កត់ធ្ងន់ថា កាមេរ៉ា Telephoto ថ្មីនេះ គឺជាបច្ចេកវិទ្យាជំនាន់ថ្មី ហើយវាក៏ប្រើប្រាស់នូវ Zoom Lenses លក្ខណៈអាជីពថែមទៀតផង៕
Article image