ស្វែងរកពួកយើង:

Lenovo បញ្ចេញកាមេរ៉ា Vlog ថតវីដេអូកម្រិត 4K មានតម្លៃត្រឹម $69 ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

02 មិថុនា 2025 10:00 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសនូវកាមេរ៉ាឌីជីថល C55 នៅលើវេបសាយ JD.com ដោយកាមេរ៉ាម៉ូឌែលថ្មីនេះ គឺមានការបំពាក់នូវសិនស័រទំហំ 64-megapixel ដែលជាសិនស័រ Sony CMOS sensor នឹងមានតម្លៃត្រឹមតែ 499 យ៉ន់ស្មើរនឹង ($69) ប៉ុណ្ណោះ សម្រាប់ទំហំ 64GB ខណៈម៉ូដែលទំហំ 128GB មានតម្លៃ 559 យ៉ន់ ដែលស្មើរនឹង $78។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយដឹងថា កាមេរ៉ា Lenovo C55 នេះ ប្រើប្រាស់នូវសិនស័រ Sony CMOS sensor 1/3-អ៊ីង ដើម្បីចាប់រូបភាពកម្រិតភាពច្បាស់ខ្ពស់ជាមួយនឹងការពង្រឹងទៅលើភាពច្បាស់ខ្ពស់បំផុត។
នៅលើកាមេរ៉ានេះ គឺមានសមត្ថភាពអាចទ្រទ្រង់នូវកម្រិត 18x digital zoom ដែលអនុញ្ញាតអោយកាមេរ៉ានេះថតរូបភាពច្បាស់ដោយមិនចាំបាច់ផ្លាស់ប្តុរទៅលើ Lenses ឬផ្លាស់ប្តូរទីតាំងនោះទេ ហើយសម្រាប់ដំណើរការនៃការចាប់រូបភាពនេះ គឺច្បាស់ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត។ កាមេរ៉ា Lenovo C55 នេះ មានកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយដែលមានសមត្ថភាពនៃការថត 4K video recording។ នៅលើកាមេរ៉ា ក៏មានប៊ូតុង smart rotary control dial ដែលអនុញ្ញាតអោយអ្នកអាចធ្វើការផ្លាស់ប្តូរនូវ photo និង video modes បានយ៉ាងងាយស្រួលទៀតផង។
បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានមុខងារជាច្រើនទៀតដូចជា  timed shooting, burst mode, special effects, loop recording, time-lapse និង slow-motion video។ ចំពោះរូបរាងខាងក្រៅរបស់កាមេរ៉ានេះ គឺបំពាក់ននូវអេក្រង់ 2.8-អ៊ីង LCD ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការ preview មើលទៅលើការថតបានមុនផងដែរ។ កាមេរ៉ានេះក៏មាន dual “O”-shaped LED ring lightsដែលអាចថតរូបភាពបានច្បាស់នៅកន្លែងដែលមានពន្លឺទាប។
Article image
នៅលើកាមេរ៉ានេះ ក៏មានការតម្លើងនូវមុខងារ electronic image stabilization (EIS) សម្រាប់ទប់លំនឹងទៅលើការថតវីដេអូដើម្បីកាត់បន្ថយទៅលើ motion blur ផងដែរ។ កាមេរ៉ានេះ មានទម្ងន់ 190g និងវិមាត្រ 112x71.5x34.5mm។ កាមេរ៉ា C55 នេះ មានថាមពលថ្មទំហំ 1300mAh ដែលអាចប្រើប្រាស់បានសម្រាប់ការថតដល់ទៅ 120 នាទី និងការថតវីដេអូបានដល់ទៅ 80 នាទី៕