ស្វែងរកពួកយើង:

Lenovo Legion Y9000K បំពាក់បន្ទះឈីប Intel Core i9-14900HX និង RTX 4090 GPU នឹងបង្ហាញខ្លួននៅចិននៅថ្ងៃទី 27 ខែកុម្ភៈនេះ

ដោយ

Koun Jab Luffy

23 កុម្ភៈ 2024 10:13 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 27 ខែកុម្ភៈនេះ ក្រុមហ៊ុន Lenovo មានគម្រោងក្នុងការបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី Legion Y9000K 2024 នៅក្នុងប្រទេសចិន។ កុំព្យូទ័រនេះ មានតម្លៃ 29,999 yuan ($4,172) នៅក្នុងទីផ្សារប្រទេសចិន។ សម្រាប់ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Lenovo នេះ គឺមានការបំពាក់មកជាមួយនូវបន្ទះឈីប Intel Core i9-14900HX និងក្រាហ្វិកកាត NVIDIA RTX 4090 ដែលធានាថា នឹងធ្វើអោយ Lenovo Legion Y9000K មានសមត្តភាពខ្លាំងក្លាបំផុតនៅក្នុងការលេងហ្គេម។
កុំព្យូទ័រ Legion Y9000K 2024 នេះមានអេក្រង់ទំហំ 16-អ៊ីង Mini LED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 3200x2000p រួមជាមួយនិងល្បឿន refresh rate 165 Hz ដែលធានា បានទៅលើកម្រិតអេក្រង់ភ្លឺច្បាស់ និងផ្តល់នូវដំណើរកាសររលូតអស្ចារ្យបំផុតក្នុងការលេងហ្គេម។ បន្ថែមពីនេះ បន្ទះអេក្រង់របស់ Lenovo Legion Y9000K ដែលជាហ្គេមីងឡេបថប់ថ្មីនេះ គឺមានការគាំទ្រជាមួយកម្រិតពន្លឺ  1200 nits ដែលផ្តល់នូវភាពរស់រវើកបំផុតជាមួយនឹងពន្លឺយ៉ាងត្រជាក់ភ្នែកថែមទៀតផង។
Article image
ជាមួយនឹងការបំពាក់នូវ  2TB PCIe 4.0 solid-state drive និង 64GB DDR5 RAM នោះ បានធ្វើកុំព្យូទ័រ Lenovo Legion Y9000Kនេះ មានទំហំគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងទៅលើ App និងការលេងហ្គេមបានយ៉ាងល្អបំផុត ។ Lenovo Legion Y9000K ក៏មានការឌីស្សាញរូបរាងថ្មី ជាមួយនិងការប្រើប្រាស់នូវ carbon fiber ដែលធ្វើអោយកុំព្យូទ័រនេះ ស្រាលក្នុងការប្រើប្រាស់។ Legion Y9000K 2024 នេះ មានទម្ងន់ 2.56kg និងកម្រាស់ពី 18.99mm ទៅ  22.7mm។
Article image
ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Frost Blade Ultra technology និងប្រព័ន្ធត្រជាក់ cooling system កម្រិតខ្ពស់នោះ កុំព្យូទ័រនេះ ក៏ធានាបានទៅលើការលេងហ្គេមនៅក្នុងកម្រិតសីតុណ្ហភាពទាបថែមទៀតផង។ កុំព្យូទ័រ Legion Y9000K 2024 នេះមានរន្ធផតច្រើនដូចជា Thunderbolt 4, USB-C, HDMI 2.1 និង  SD card slot ។វាក៏មានបច្ចេកវិទ្យាសាកថ្មលឿន 140W portable rapid charging ផងដែរ៕