
នៅថ្ងៃទី 27 ខែកុម្ភៈនេះ ក្រុមហ៊ុន Lenovo មានគម្រោងក្នុងការបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី Legion Y9000K 2024 នៅក្នុងប្រទេសចិន។ កុំព្យូទ័រនេះ មានតម្លៃ 29,999 yuan ($4,172) នៅក្នុងទីផ្សារប្រទេសចិន។ សម្រាប់ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Lenovo នេះ គឺមានការបំពាក់មកជាមួយនូវបន្ទះឈីប Intel Core i9-14900HX និងក្រាហ្វិកកាត NVIDIA RTX 4090 ដែលធានាថា នឹងធ្វើអោយ Lenovo Legion Y9000K មានសមត្តភាពខ្លាំងក្លាបំផុតនៅក្នុងការលេងហ្គេម។
កុំព្យូទ័រ Legion Y9000K 2024 នេះមានអេក្រង់ទំហំ 16-អ៊ីង Mini LED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 3200x2000p រួមជាមួយនិងល្បឿន refresh rate 165 Hz ដែលធានា បានទៅលើកម្រិតអេក្រង់ភ្លឺច្បាស់ និងផ្តល់នូវដំណើរកាសររលូតអស្ចារ្យបំផុតក្នុងការលេងហ្គេម។ បន្ថែមពីនេះ បន្ទះអេក្រង់របស់ Lenovo Legion Y9000K ដែលជាហ្គេមីងឡេបថប់ថ្មីនេះ គឺមានការគាំទ្រជាមួយកម្រិតពន្លឺ 1200 nits ដែលផ្តល់នូវភាពរស់រវើកបំផុតជាមួយនឹងពន្លឺយ៉ាងត្រជាក់ភ្នែកថែមទៀតផង។

ជាមួយនឹងការបំពាក់នូវ 2TB PCIe 4.0 solid-state drive និង 64GB DDR5 RAM នោះ បានធ្វើកុំព្យូទ័រ Lenovo Legion Y9000Kនេះ មានទំហំគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងទៅលើ App និងការលេងហ្គេមបានយ៉ាងល្អបំផុត ។ Lenovo Legion Y9000K ក៏មានការឌីស្សាញរូបរាងថ្មី ជាមួយនិងការប្រើប្រាស់នូវ carbon fiber ដែលធ្វើអោយកុំព្យូទ័រនេះ ស្រាលក្នុងការប្រើប្រាស់។ Legion Y9000K 2024 នេះ មានទម្ងន់ 2.56kg និងកម្រាស់ពី 18.99mm ទៅ 22.7mm។

ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Frost Blade Ultra technology និងប្រព័ន្ធត្រជាក់ cooling system កម្រិតខ្ពស់នោះ កុំព្យូទ័រនេះ ក៏ធានាបានទៅលើការលេងហ្គេមនៅក្នុងកម្រិតសីតុណ្ហភាពទាបថែមទៀតផង។ កុំព្យូទ័រ Legion Y9000K 2024 នេះមានរន្ធផតច្រើនដូចជា Thunderbolt 4, USB-C, HDMI 2.1 និង SD card slot ។វាក៏មានបច្ចេកវិទ្យាសាកថ្មលឿន 140W portable rapid charging ផងដែរ៕
