
ក្រុមហ៊ុន Xiaomi ទើបតែប្រកាសជាផ្លូវការនូវប្រព័ន្ធ modular optical system ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 ដែលឧបករណ៌ថ្មីនេះ អាចភ្ជាប់ជាមួយនឹងស្មាតហ្វូន Xiaomi 15 នេះបាន។ សម្រាប់ឡែននេះ គឺមានកម្រិត 35mm នេះអាចដោះចេញបានហើយនិងអាចភ្ជាប់បានជាមួយនឹងស្មាតហ្វូនជាមួយនឹងទម្រង់នៃការប្រើប្រាស់ដូចទៅនឹងកាមេរ៉ា DSLR ថែមទៀតផង។
ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធ modular optical system នេះក៏អាចធ្វើការកែប្រែនូវស្មាតហ្វូន Xiaomi 15 អោយមានសមត្ថភាពកាន់តែខ្លាំងក្លាដែលអនុញ្ញាតអោយស្មាតហ្វូននេះ អាចភ្ជាប់ជាមួយនឹង lenses នេះដែលធានានូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យថែមទៀត។ ប្រព័ន្ធនេះ បំពាក់នូវសិនស័រទំហំ 100MP Micro Four Thirds (M4/3) sensor ដែលមានទំហំធំជាងសិនស័រនៅលើស្មាតហ្វូនដែលផ្តល់នូវគុណភាពរូបភាពច្បាស់ និងពង្រឹងទៅលើ dynamic range ថែមទៀត។ បន្ថែមពីនេះ វាក៏មានភ្ជាប់មកជាមួយនឹង 35mm all-aspherical glass lens ដែលមានaperture ធំថែមទៀត។

ហើយចំពោះការភ្ជាប់វិញ គឺដូចគ្នាទៅនឹង MagSafe Accessories របស់ Apple សម្រាប់ប្រព័ន្ធ Xiaomi modular lens system អាចភ្ជាប់ជាលក្ខណៈម៉ាញេទិកនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ នៅពេលដែលអ្នកភ្ជាប់ អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូររវាង Standard ឬ modular camera modes តាមរយៈកម្មវិធី Xiaomi Camera app ។ ប្រព័ន្ធនេះទ្រទ្រង់នូវ AW image capture ផងដែរ។

នៅក្នុងព្រឹត្តិការណ៍ MWC 2025 នេះ ក្រុមហ៊ុន Xiaomi ក៏បង្ហាញនូវ Xiaomi 15 Ultra Photography Kit Legend Edition ដែលមានតម្លៃ €199 ដែលមានប៊ូតុងគ្រប់គ្រងស្រដៀងគ្នាទៅនឹងកាមេរ៉ា DSLR ថែមទៀត។ វាក៏ភ្ជាប់តាមរយៈ USB-C camera grip ជាមួយនឹង detachable shutter button, dials សម្រាប់គ្រប់គ្រងទៅលើ exposure, ISO និង white balance, zoom level និងថាមពលថ្មទំហំ 2,000mAh ថែមទៀតផង៕
