ស្វែងរកពួកយើង:

Lexus បញ្ចេញគំរូរថយន្ត LS Coup ទ្វារបួនថ្មីមានការឌីស្សាញដ៏ទាក់ទាញបែបអនាគត ក្នុងកម្មវិធី Japan Mobility Show 2025

ដោយ

Koun Jab Luffy

31 តុលា 2025 10:23 ព្រឹក

អាន 2 នាទី

Article image
Lexus គឺម៉ាកយីហោរថយន្តដ៏ប្រណិតផុតលេខនិងជាទីពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន Toyota ហើយថ្មីៗនេះម៉ាកយីហោឡានជប៉ុនមួយនេះបានធ្វើការដាក់តាំងបង្ហាញនូវគំរូរថយន្តថ្មីមួយចំនួននៅក្នុងត្រកូល LS របស់ខ្លួននៅក្នុងកម្មវិធី Japan Mobility Show 2025។ដោយក្នុងនោះមាននៅគំរូថ្មីនៃម៉ូដែល Lexus LS Coupe ដែលជាការកាស់ឲ្យរស់ឡើងវិញនៃម៉ូដែលមួយនេះ។
យ៉ាងណាមិញបើតាមគំរូបង្ហាញឲ្យឃើញថា Lexus LS Coupe ថ្មីនេះគឺមានការឌីស្សាញថ្មីប្លែកខុសពីរថយន្តប្រភេទ Coupe ទូរទៅដោយសារតែវាត្រូវបានឌីស្សាញឡើងជារថយន្ត Coupe ទ្វារបួនមិនមែនទ្វារពីរដូចឡាន Coupe ទូទៅឡើយ។ចំពោះការឌីស្សាញទូទៅរបស់ Lexus LS ថ្មីនេះគឺមិនស្ថិតក្នុងគំរូនៃការឌីស្សាញបែប Crossover Coupe នោះទេដោយវាបានគម្លាយការឌីស្សាញបែបស្តង់ដាររថយន្ត SUV ទៅវិញជាមួយផ្នែកខាងក្រោយត្រូវបានឌីស្សាញបែប Hatchback ដែលមានភាពស្រដៀងគ្នានឹង Audi Sportback ឬក៏ Mercedes-Benz GLE-Coupe ដែរ។
Article image
បន្ថែមពីនេះការឌីស្សាញនៅផ្នែកខាងមុខរបស់ LS Coupe ថ្មីនេះក៏ស្រដៀងគ្នានឹងឡាន Ferrari Purosangue ថែមទៀតផង។ផ្នែកខាងមុខរបស់ Lexus LS Coupe ថ្មីនេះគឺរក្សាការឌីស្សាញបែប Spindle Grille ដូចគ្នានឹងម៉ូដែល RZ EV ដែរដោយភ្ជាប់មកជាមួយចង្កៀង LED Daytime running light សងខាងភ្ជាប់ពីចង្កៀងខាងលើចុះដល់កាងខាងក្រោម។
Article image
ចូលមកផ្នែកកាប៊ីនក្នុងវិញគឺមានការឌីស្សាញថ្មីបែបអនាគតឬ Futuristic Design ដោយក្នុងនោះឃើញមានអេក្រង់ទ្រវែងរាងកោងចំនួនពីរដាក់ត្រួលលើក្រោមដៃចង្កូតរចនាជាពាក់កណ្តាលដូចដៃចង្កូតយន្តហោះហើយអ្នកអង្គុយនៅកៅអីជួរខាងក្រោយក៏មានអេក្រង់ថាច់ស្គ្រីនប្រើប្រាស់ផ្ទាល់ខ្លួនដែលភ្ជាប់នៅលើក្បាលកៅអីខាងមុខ។ទោះជាយ៉ាងណា Lexus មិនបានបង្ហាញព័ត៌មានលម្អិតរបស់ Lexus LS Coupe ថ្មីរបស់ខ្លួននោះទេក្នុងពេលនេះ៕