ស្វែងរកពួកយើង:

Lexus LX700h Hybrid 2026 ត្រៀមចេញលក់នៅលើទីផ្សារជាមួយតម្លៃជាង 20 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

23 ធ្នូ 2025 07:31 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Lexus Australia បានធ្វើការប្រកាសចេញផ្លូវការណ៍នូវតម្លៃឡានប្រណិតស៊េរីថ្មីក្នុងគ្រួសារ LX700h Hybrid SUV។ តាមការប្រកាសពីក្រុមហ៊ុនរថយន្ត SUV ប្រណិតស៊េរីថ្មីឆ្នាំ 2026 Lexus LX700h hybrid មានជម្រើសចំនួន 3 ស៊េរីផ្សេងគ្នា ក្នុងនោះមានម៉ូដែល Sports Luxury 5-កៅអី និង 7-កៅអី ហើយនិងម៉ូដែល F-Sport 5-កៅអី។
សម្រាប់តម្លៃវិញ LX700h 2026 ម៉ូដែល Sport Luxury  ប្រាំកៅអីមានតម្លៃចាប់ពីខ្ទង់ $196,000 (មិនទាន់គិតពន្ធ) ថ្លៃជាងខ្ទង់ $19,700 ធៀបនឹងតម្លៃ LX500d និងថ្លៃជាង $16,200 ធៀបនឹងតម្លៃ LX600 Petrol។ រីម៉ូដែល Sport Luxury ប្រាំពីរកៅអីមានតម្លៃចាប់ពីខ្ទង់ $199,800 ខណៈម៉ូដែល LX700h F-Sport មានតម្លៃខ្ទង់ $202,000 (មិនទាន់បូកពន្ធ)។
Article image
Lexus LX700h Hybrid ស៊េរីឆ្នាំ 2026 ប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន 341kW និងកម្លាំងរមួល 790N.m ធៀបនឹងម៉ូដែល RX500h ដែលមានកម្លាំង 273kW និងកម្លាំងរមួល 551N.m។ បន្ថែមពីនេះប្រព័ន្ធរមួលនៃម៉ាស៊ីន Hybrid របស់ LX700h Hybrid 2026 ក៏ខ្លាំងជាងម៉ូដែល Lexus មួយចំនួនផងដែរ ក្នុងនោះខ្លាំងជាង 90N.m ធៀបនឹង LX500d ដែលប្រើម៉ាស៊ីនម៉ាស៊ូត 3.3-litre twin-turbo V6។ ប្រព័ន្ធ Hybrid នៅលើ LX700h ត្រូវបានប្រើប្រាស់ទាំងស្រុងសម្រាប់ធ្វើការគ្រប់គ្រងល្បឿនយ៉ាងជាក់លាក់នៅពេលបើកបរនៅលើស្ថានភាពផ្លូវទៅតាមការប្រើមុខងារផ្សេងគ្នាដូចជា Rock, Dirt និង Deep Snow របស់ប្រព័ន្ធ  Multi-Terrain Select off-road system។
Article image
ហើយប្រព័ន្ធ Hybrid System របស់ LX700h ស៊េរីឆ្នាំ 2026 គាំទ្រដំណើរការដោយម៉ាស៊ីនសាំង 3.5-litre twin-turbo V6 ដែលប្រើនៅលើម៉ូដែល LX600 ហើយម៉ាស៊ីននេះ អាចផលិតកម្លាំងបាន 305kW និងកម្លាំងរមួល 600N.m រួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសកម្លាំង 36kW និងកម្លាំងរមួល 250N.m ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10-វគ្គ ដែលបញ្ចូលកម្លាំងទាំងស្រុងក្នុងការទាញបង្វិលកង់ទាំងបួន ឬហៅថា Four-wheel-drive នៅពេលបើកក្នុងល្បឿនអតិបរិមា។ បើតាមការអះអាងពី Lexus ផ្ទាល់បានឲ្យដឹងថា ប្រព័ន្ធ Hybrid ថ្មីបំពាក់នៅលើ LX700h ឆ្នាំ 2026 ជួយសន្សំចំចៃការប្រើប្រាស់សាំងបានប្រសើរជាងមុន ដោយស៊ីប្រមាណ 10L/100km ធៀបនឹង 11.9L/100km ពីម៉ូដែល LX600។ ហើយបើធៀបនឹងម៉ូដែល LX500d ដែលមានកម្រិតស៊ីប្រេងប្រមាណ 8.9L/100km។
Article image
Lexus LX700h hybrid ឆ្នាំ 2026 មានសមត្ថភាពអាចអូសសណ្តោងទំងន់បាន 3,500kg ដូចនឹងម៉ូដែល LX ផ្សេងទៀតដែរ។ ជាមួយគ្នានេះ Lexus នៅតែរក្សាអាគុយទំហំ 12 វ៉ុល ដើម្បីបញ្ចេះដំណើរការម៉ាស៊ីន អូសដំណើរការម៉ូទ័រ និងអាល់ណាទ័រ ដែលត្រូវបានញែកចេញពីប្រព័ន្ធ Hybrid ដោយត្រូវបានរចនាឡើងដើម្បីរក្សាដំណើរការរថយន្តបានជាធម្មតា បើទោះបីជាមានបញ្ហាលើប្រព័ន្ធ Hybrid ក៏ដោយ។
Article image
LX700h hybrid ឆ្នាំ 2026 បំពាក់យ៉ាន់កង់ប្រភេទ Alloy wheel ទំហំ 22-inch, មានសែនស័របើកទ្វារគូទក្រោយដោយមិនបាច់ប្រាស់ដៃបើកផ្ទាល់, ការឌីស្សាញដំបូលស្តង់ដារប្រភេទ mood roof, និងមានរន្ធព្រីភ្លើងកម្លាំង 1500Watt នៅឃ្លប់ក្រោយ សម្រាប់ដោតប្រើជាមួយគ្រឿងអេឡិចត្រូនិចផងដែរ។ Lexus LX700h hybrid ឆ្នាំ 2026 នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីនាឆមាសទីមួយនៃឆ្នាំ 2026៕