
រថយន្តប្រណិតស៊េរីថ្មី Lexus NX ទទួលបានការធ្វើកំនែប្រែថ្មីកាន់តែមានភាពប្រណិត និងទាក់ទាញខ្លាំងនៅក្នុងប្រទេសជប៉ុន។ Lexus NX ដែលត្រូវបានក្រុមហ៊ុនធ្វើការ Modified ថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា NX Overtrail។ ហើយ Lexus NX Overtrail នេះ នឹងត្រូវធ្វើឡើងសម្រាប់ត្រកូល Lexus NX ទាំងអស់ លើកលែងតែម៉ូដែល NX250 មួយប៉ុណ្ណោះ។
សម្រាប់ការធ្វើ Overtrail ថ្មីនៃត្រកូល NX របស់ Lexus នេះ គឺដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសរថយន្តប្រណិតដែលសាកសមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ម៉ូដែល NX Overtrail ត្រូវបានធ្វើការ Modified ឡើងជាមួយនឹងការ Highlight ពណ៌ខ្មៅដែលក្នុងនោះមានដូចជានៅលើផ្នែកសំណាញប៉ាណាខាងមុខ ស៊ុមកញ្ចក់ទ្វារ ដៃទ្វារ កញ្ចក់ចំហៀងមើលក្រោយ និងកាងដំបូលជាដើម។

Lexus NX Overtrail ប្រើប្រាស់យ៉ានកង់ពណ៌ខ្មៅទំហំ 18-inch ហើយរថយន្តថ្មីទំនើបនេះ ក៏បានបង្កើនកម្ពស់ពីដីខ្ពស់ជាងម៉ូដែល NX ស្តង់ដារប្រមាណ 15mm ផងដែរ។ សម្រាប់ពណ៌ថ្មីនៃរថយន្ត Lexus NX Overtrail នេះ គឺពណទឹកមាសដែលLexus ហៅថា “Moon Desert” និងមានការរៀបចំផ្នែកខាងក្នុងជាមួយពណ៌ហៅថា “Monolith”។

រថយន្ត Lexus NX ថ្មីនេះ ដំណើរការដោយប្រព័ន្ធ AWD ឬ All-Wheel-Drive ជាមួយនឹងប្រព័ន្ធសុវត្ថិភាពរក្សាលំនឹងបើកបរ Adaptive Variable Suspension។ ហើយក្រៅតែពីម៉ូដែល NX Overtrail Trim ទៅ Lexus ជប៉ុន ក៏បានធ្វើកំនែប្រែសម្រាប់ម៉ូដែលដូចជា Lexus NX 350h F Sport និង NX 350 F-Sport ផងដែរជាមួយការបំពាក់នូវចង្កៀងមុខប្រភេទ Full LED Light ជាមួយនឹងប្រព័ន្ធ adaptive high beam system។សម្រាប់ពណ៌ខាងក្រៅហៅថា Sonic Copper Color ដែលត្រូវបានផលិតដំបូងជាមួយ Lexus RX ត្រូវបានបញ្ចូលទៅក្នុងបណ្ណាល័យពណ៌របស់ NX នៅក្នុងប្រទេសជប៉ុនផងដែរ។ នៅខណៈដែលម៉ូដែល L trim ក៏ទទួលបានជម្រើសពណ៌ខាងក្នុងហៅថា Solis White ផងដែរ។

បន្ថែមពីនេះ Lexus ក៏បានបំពាក់នូវបច្ចេកវិទ្យារន្ធសាកភ្លើងប្រភេទ USB-C ចំនួនពីរផងដែរ សម្រាប់ម៉ូដែល NX Overtrail ជាមួយជម្រើសពណ៌ខាងក្នុងថ្មីហៅថា Hazel interior colour។ សម្រាប់រថយន្ត Lexus NX350h និង NX 250 នៅក្នុងប្រទេសជប៉ុនទទួលបានការបំពាក់នូវកម្សាន្តទំហំធំដល់ 14-inch Display Audio Plus infotainment system ដែលបានធ្វើបច្ចុប្បន្នពីទំហំ 9.8-inch Display Audio system។

សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ គឺមានដូចជាមុខងារចូលចតស្វ័យប្រវត្តិ Advanced Park package និងប្រព័ន្ធហ្វ្រាំង Parking Support Brake safety។ Lexus បានផ្តល់នូវជម្រើសរថយន្ត SUV ថ្មីរបស់ខ្លួនចំនួនពីរម៉ូដែល គឺ NX 250 Luxury និង NX 350 F Sport ដែលមានតម្លៃចាប់ពីខ្ទង់ជាង $79,500 ឡើងទៅ៕
