ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Lexus ចេញឡានអគ្គិសនី RZ 600e F Sport Performance ថ្មី តុបតែងបែបស្ព័រ កាលីបមែនទែន!

ដោយ

ជុំ ប៉េងលីន

24 មីនា 2026 06:08 ព្រលឹម

អាន 2 នាទី

Article image
Lexus ចេញឡានអគ្គិសនី RZ 600e F Sport Performance ថ្មី តុបតែងបែបស្ព័រ កាលីបមែនទែន!
នេះគឺជាឡានអគ្គិសនី Lexus RZ F Sport ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសជប៉ុន ដោយមានបន្ថែមជម្រើសម៉ូដែលថ្មី គឺ RZ 600e F Sport Performance ដែលគួបផ្សំរវាងរូបរាងបែបស្ព័រ និងកាច ក្នុងកញ្ចប់តែមួយតែម្តង។ ឡាន Lexus RZ 600e F Sport Performance ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនី ចំនួន 2 និងប៉ុង 2 (AWD) ដែលអាចបង្កើតកម្លាំងបាន 420 HP ធ្វើឲ្យវាក្លាយជាម៉ូដែល RZ ខ្លាំងបំផុត ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 4.4 វិនាទីប៉ុណ្ណោះ។
Article image
ឡានថ្មីនេះ បំពាក់កញ្ចប់អាគុយ ទំហំ 77 kWh ដែលអាចបើកបរបានចម្ងាយ 525 KM នៅពេលសាកភ្លើងពេញម្តង។ RZ 600e F Sport Performance បានខ្ចី Carbon Fiber Bodykit ពីម៉ូដែល RZ 450e F Sport ដែលចេញកាលពីឆ្នាំ 2024 ហើយបានបន្ថែមជម្រើសពណ៌ថ្មីចំនួន 2 ផងដែរ គឺ Neutrino Gray និង Hakugin II ហើយបំពាក់យ៉ាន់កង់ទំហំ 21 អ៉ីញ ពណ៌ខ្មៅក្រើមថ្មី អមដោយដុំហ្វ្រាំងទំហំ 20 អ៉ីញ និង ទម្លាក់បូមទាបជាងមុន 20mm ផងដែរ។
Article image
ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ដៃចង្កូត ប្រភេទ Yoke ដំណើរការដោយប្រព័ន្ធចង្កូត Steer-by-wire និង ប្រព័ន្ធ Interactive Manual Drive ដ៏ពិសេសរបស់ Lexus ផងដែរ។ គួរបញ្ជាក់ថា មុននេះមានដំណឹងថា Lexus RZ 600e F Sport Performance នឹងចេញលក់នៅប្រទេសជប៉ុន នៅខែមីនា ឆ្នាំ 2026 ខាងមុខនេះ ជាមួយនឹងតម្លៃខ្ទង់ $78,000។ ក្រៅពី RZ 600e F Sport Performance ក្រុមហ៊ុន Lexus ក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀតដែរ ដូចជា RZ 350e L, RZ 500e L និង RZ 550e F Sport ផងដែរ៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Lexus ចេញឡានអគ្គិសនី RZ 600e F Sport Performance ថ្មី តុបតែងបែបស្ព័រ កាលីបមែនទែន!