ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

LG បន្តពង្រីកប្រព័ន្ធ ThinQ Ecosystem របស់ខ្លួនតាមរយៈនៃការទិញយក Homey តម្លៃជាង 61 លានដុល្លារ

ដោយ

Koun Jab Luffy

17 កក្កដា 2024 03:59 យប់ជ្រៅ

អាន 2 នាទី

Article image
នៅក្នុងការបោះជំហានថ្មីដើម្បីពង្រីកទៅលើប្រព័ន្ធ ThinQ ecosystem របស់ខ្លួន ក្រុមហ៊ុន LG បានទិញយកនូវ Homey ដែលជាប្រព័ន្ធ Smart home platform ដ៏ពេញនិយមមួយ។ ថ្មីៗនេះ ក្រុមហ៊ុន LG បានទិញយកក្រុមហ៊ុន Athom ដែលជាអ្នកបង្កើតនូវ Homey និង Platform មួយចំនួនដូចជា Hub, Bridge និង App Store ជាដើម។ កិច្ចព្រមព្រៀងនៃការទិញខាងលើនេះ គឺបានបង្ហាញថា ក្រុមហ៊ុន LG គ្រប់គ្រង់បាននូវភាគហ៊ុនចំនួន 80% នៅក្នុងក្រុមហ៊ុន Athom។ បើតាមគម្រោងការនោះ ក្រុមហ៊ុន LG អាចនឹងទិញយកនូវភាគហ៊ុនទាំងអស់នៅក្នុងពេល 3 ឆ្នាំ ខាងមុខ។
ទាក់ទងនឹងព័ត៌មាននេះ គឺនៅមិនទាន់មានការព័ត៌មានលម្អិតផ្លូវការអំពីតម្លៃនៃកិច្ចព្រមព្រៀងរបស់ LG-Athom នោះទេ ប៉ុន្តែតម្លៃប៉ាន់ស្មានប្រហែលជា 61 លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ បានពង្រីកទៅលើការតភ្ជាប់នៃម៉ាកយីហោ LG។ សម្រាប់ ThinQ Platform របស់ក្រុមហ៊ុន LG នេះ គឺដំណើរការនៅលើ webOS ដែលពិតជាសំខាន់ណាស់សម្រាប់ផលិតផលរបស់ក្រុមហ៊ុន LG ប៉ុន្តែកិច្ចព្រមព្រៀងថ្មីនេះនឹងមានការពង្រីកបន្ថែមដល់ប្រព័ន្ធ ThinQ Ecosystem ផងដែរ។
ប្រភពខាងលើនេះ បានបន្តថា ការប្រើប្រាស់នូវវេទិកា Homey Platform នេះ គឹនឹងអនុញ្ញាតអោយឧបករណ៍ភាគីទី 3 អាចស្ថិតនៅក្នុងប្រព័ន្ធ Ecosystem បាន។ Homey គឺជាប្រភេទ open ecosystem ដែលខុសប្លែកពី  ThinQ ដែលមានជម្រើសច្រើនក្នុងការតភ្ជាប់ដូចជា  Bluetooth, WiFi, ZigBee, Z-Wave និង infrared។ Homey Pro អាចធ្វើការភ្ជាប់ទៅកាន់ Matter និង Thread បាន និងភ្ជាប់ទៅកាន់ឧបករណ៍ច្រើនទៀតដល់ទៅ 50,000 ។
មានការរំពឹងថា ក្រុមហ៊ុន Athom ដែលទិញយកដោយក្រុមហ៊ុន LG នេះ នឹងអាចបង្កើនទៅលើការដំណើរការវឌ្ឍនភាពនៃការប្រើប្រាស់ AI នៅលើឧបករណ៌ក្នុងផ្ទះ តាមរយៈការផ្តោតទៅលើកម្មវិធី software platform។ កាលពីពេលមុននេះ ក្រុមហ៊ុន LG បានទិញយកក្រុមហ៊ុន Alphonso នៅក្នុងឆ្នាំ 2021។ ក្រុមហ៊ុន LG នឹងបន្តក្នុងការទិញក្រុមហ៊ុនជាច្រើនទៀត ដើម្បីបង្កើតជា Smart Home Ecosystem ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.