ស្វែងរកពួកយើង:

LG Display ទទួលបាននូវការអនុម័តក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 Pro Max

ដោយ

Koun Jab Luffy

13 មិថុនា 2024 07:40 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលេនះ ក្រុមហ៊ុន LG Display និង Samsung Display គឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ចាប់តាំងពីក្រុមហ៊ុននេះ បានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវ OLED Panels សម្រាប់ស្មាតហ្វូន iPhone របស់ខ្លួន។ ជាមួយវត្តមានស្មាតហ្វូន iPhone 16 Series ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ទៀតខាងមុខនេះ នៅពេលនេះ ការអនុម័តពីអ្នកផ្គត់ផ្គង់ជាច្រើនទៅលើស្មាតហ្វូននេះ គឺចាប់ផ្តើមហើយ។
ជាទូទៅក្រុមហ៊ុន Samsung Display តែងតែទទួលបាននូវការអនុម័តមុនគេ ប្រៀបធៀបជាមួយនិងក្រុមហ៊ុនជាច្រើនជាច្រើនទៀតទៅលើការផ្គត់ផ្គង់ដែលរួមមានក្រុមហ៊ុន LG Display និងក្រុមហ៊ុនមួយចំនួនទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន LG Display គឺមិនដែលបានយកឈ្នះទៅលើក្រុមហ៊ុន Samsung Display នូវការអនុម័តសម្រាប់ការផ្គត់ផ្គង់នោះទេ ប៉ុន្តែពេលនេះ គឺបានកើតឡើងហើយ។
Article image
យោងតាមរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា ក្រុមហ៊ុន LG Display នៅពេលនេះ ក៏ទទួលបានននូវការយល់ព្រមពីក្រុមហ៊ុន Apple ក្នុងការផ្គត់ផ្គង់នូវអេក្រង់ OLED display panels សម្រាប់ស្មាតហ្វូន  iPhone 16 Pro Max ដែលជាស្មាតហ្វូនម៉ូឌែល top-end នៅក្នុងស្មាតហ្វូននេះ។ ផ្អែកលើព័ត៌មាននេះ គឺបានបញ្ជាក់ថា ឆ្នាំនេះ ក្រុមហ៊ុន LG បានយកឈ្នះក្រុមហ៊ុន  Samsung Display ដើម្បីទទួលបាននូវការយល់ព្រមនេះហើយ។ រឿងនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។
សូមជំរាបថា ក្រុមហ៊ុន Samsung Display ក៏អាចនឹងទទួលបាននូវការអនុម័តក្នុងការផ្គត់ផ្គង់អេក្រង់ panels សម្រាប់ម៉ូដែលទាំងនេះ។ ក្រុមហ៊ុនទាំងពីរនេះ ទទួលបាននូវការយល់ព្រមពីក្រុមហ៊ុន Apple ក្នុងការផ្គត់ផ្គង់អេក្រង់ OLED panels សម្រាប់ស្មាតហ្វូន  iPhone 16 Pro។ បើមើលទៅលើចំនួននៃការផលិតទៅលើអេក្រង់ OLED របស់ក្រុមហ៊ុន LG Display គឺនៅមានចំនួនតិចជាងក្រុមហ៊ុន Samsung Display។
Article image
ការទទួលបាននូវភាពជោគជ័យនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន LG Display ដែលស្ទើរតែបាត់បង់ឱកាសក្នុងការផ្កត់ផ្គង់អេក្រង់ panels នេះ ទៅកាន់ស្តុកដំបូងសម្រាប់ស្មាតហ្វូន iPhone។ គូរបញ្ជាក់ថា ក្រុមហ៊ុន LG Display ទទួលបាននូវការកម្មង់ជាច្រើនពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងធ្វើផ្គត់ផ្គង់អេក្រង់ OLED Panels សម្រាប់ iPad Pro ផងដែរ៕
LG Display ទទួលបាននូវការអនុម័តក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 Pro Max