ស្វែងរកពួកយើង:

LG Display ក៏នឹងផ្គត់ផ្គង់អេក្រង់ OLED ទៅលើ iPhone SE 4 ផងដែរ

ដោយ

Koun Jab Luffy

31 កក្កដា 2024 09:19 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីសារព័ត៌មានកូរ៉េខាងត្បូង The Elec បានអោយដឹងថា LG Display នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទី 2 ទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone SE ជំនាន់ទី 4 នៅឆ្នាំក្រោយនេះ។ ស្មាតហ្វូន iPhone SE ជំនាន់ទី 4 ត្រូវបានគេទម្លាយថា នឹងមានការឌីស្សាញរូបរាងដូចទៅនឹងស្មាតហ្វូន iPhone 14 ជាមួយនឹងអេក្រង់ OLED display, Face ID ជំនួសអោយបច្ចេកវិទ្យា  Touch ID, USB-C port, Action button ជាដើម។
ប្រភពខាងលើនេះបន្តថា អេក្រង់របស់ស្មាតហ្វូននេះ នឹងមានការកើនបង្កើននូវទំហំពី 4.7 អ៊ីង ទៅ  6.06 អ៊ីង ហើយនិងប្រើប្រាស់នូវអេក្រង់ OLED ជាលើកដំបូងបំផុតផងដែរ។ ក្រុមហ៊ុន BOE របស់ចិន ក៏នឹងក្លាយជាក្រុមហ៊ុនគោលក្នុងការផ្គត់ផ្គង់នូវអេក្រង់ OLED panels ផងដែរ។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន LG Display គឺជាក្រុមហ៊ុនបម្រុងទេ នេះបើតាមរបាយការណ៍នៅថ្ងៃនេះ។
នៅក្នុងប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Apple ធ្លាប់បានប្រគល់សិទ្ធិតែមួយគត់ទៅលើក្រុមហ៊ុន BOE ក្នុងការផ្គត់ផ្គង់នូវអេក្រង់ LCD ទៅលើស្មាតហ្វូន iPhone SE ម្តងរួចហើយ។ ប៉ុន្តែក្រុមហ៊ុន BOE ក៏បានជួបនូវបញ្ហាជាច្រើនផងដែរទៅលើការផលិតអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhones ដូចនេះទើបក្រុមហ៊ុន LG Display បានក្លាយជាក្រុមហ៊ុនអ្នកផ្គត់ផ្គង់ទី ២ របស់ក្រុមហ៊ុន Apple ក្នុងករណីដែលក្រុមហ៊ុន BOE មានបញ្ហានាពេលខាងមុខនេះ។
Article image
គួរបញ្ជាក់ផងដែរថា តម្លៃរបស់អេក្រង់ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone SE 4 នេះ នឹងមានតម្លៃទាបជាងតម្លៃនៃអេក្រង់ OLED displays ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15។ អេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូន SE នេះ គឺនឹងមានផ្នែកជាច្រើនដែលដូចទៅនឹងការប្រើប្រាស់នៅលើស្មាតហ្វូន iPhone 13 និង iPhone 14 ដែលនេះ មានន័យថា ក្រុមហ៊ុននេះ មិនបានវិនិយោគថ្មីបន្ថែមទៀតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នោះទេ។ ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះ ត្រូវបានគេរាយការណ៌ថា នឹងចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំនេះ ហើយស្មាតហ្វូន iPhone SE 4 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងនិទាឃរដូវឆ្នាំ 2025 ខាងមុខនេះ៕
LG Display ក៏នឹងផ្គត់ផ្គង់អេក្រង់ OLED ទៅលើ iPhone SE 4 ផងដែរ