ស្វែងរកពួកយើង:

LG Gaming Monitor បំពាក់អេក្រង់កម្រិត 2K ល្បឿន 240Hz និងកម្រិតពន្លឺ 1,000nits បានប្រកាសចេញលក់ផ្លូវការណ៍នៅចិន

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 11:25 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចខ្នាតយក្សរបស់កូរ៉េខាងត្បូង LG Electronics បានធ្វើការប្រកាសចេញមនៅម៉ូនីទ័រ Gaming OLED ស៊េរីថ្មីម៉ូដែល LG 27GS95QE។ ដោយម៉ូនីទ័រស៊េរីថ្មីនេះ បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Panel ទំហំ 26.5inch ដែលគាំទ្រកម្រិតបង្ហាញដល់ 2K ជាមួយកម្រិតពន្លឺ 1,000nits  និងមានល្បឿន 240Hz refresh rate ដែលធ្វើឲ្យម៉ូនីទ័រស៊េរីថ្មីនេះ ល្អបំផុតសម្រាប់ការលេងហ្គេមទូទៅ និងប្រភេទ e-Sport Games។
បន្ទះអេក្រង់ OLED Panel របស់ LG 27GS95QE គាំទ្រប្រព័ន្ធល្បឿន GtG response time 0.03ms និងគាំទ្រមុខងារ DisplayHDR True Black 400, 98.5% DCI-P3 color gamut ជាមួយកម្រិតពន្លឺសម្រាប់ការប្រើប្រាស់ទូទៅ 275nits និងអាចធ្វើការបង្កើនកម្រិតពន្លឺឡើងដល់ខ្ពស់កប់ 1,000nits នៅពេលដែលយើងត្រូវការកម្រិតពន្លឺភ្លឺច្បាស់។ បន្ថែមពីនេះអេក្រង់របស់ម៉ូនីទ័រហ្គេមីងស៊េរីថ្មីរបស់ LG ក៏គាំទ្រនូវមុខងារ AMD FreeSyncM Premium និង NVIDIA G-Sync ដែលជួយឲ្យការបង្ហាញកាន់តែមានគុណភាពខ្ពស់ថែមមួយកម្រិតទៀត។
Article image
ជាមួយគ្នានេះបន្ទះអេក្រង់របស់ LG 27GS95QE នៅមានស្រោបដោយបច្ចេកវិទ្យាអេក្រង់កាត់បន្ថយចំណាំងពន្លឺ AGLR anti-glare technology និង LG Live Color Low Blue Light technology សម្រាប់ជួយការពារភ្នែកនៅពេលសំឡឹងលើអេក្រង់យូរម៉ោងថែមទៀតផង។
ម៉ូនីទ័រ OLED Gaming ស៊េរីថ្មីរបស់ LG នេះ មានដាក់លក់នៅទីផ្សារប្រទេសចិនតាមរយះបណ្តាញលក់ទំនិញអនឡាញល្បីឈ្មោះរបស់ប្រទេសចិន JD.com ដែលមានតម្លៃខ្ទង់ 5,999 យ៉ាន់ ឬប្រហែលជាង 833 ដុល្លារអាមេរិក។ ទោះជាយ៉ាងណាមិនទាន់មានការបង្ហើបពីការចេញលក់នៅលើទីផ្សារសកលសម្រាប់ OLED Gaming របស់ LG នៅឡើយទេ ប៉ុន្តែ ត្រូវបានគេរំពឹងថា នឹងមានការចេញលក់នៅលើទីផ្សារជាច្រើនទៀតក្រៅពីប្រទេសចិននាពេលឆាប់ៗខាងមុខនេះ៕
LG Gaming Monitor បំពាក់អេក្រង់កម្រិត 2K ល្បឿន 240Hz និងកម្រិតពន្លឺ 1,000nits បានប្រកាសចេញលក់ផ្លូវការណ៍នៅចិន