ស្វែងរកពួកយើង:

LG Tone Free T90S កាសឥតខ្សែស៊េរីថ្មីបំពាក់ Graphene Driver ជាមួយសមត្ថភាពថ្មកាន់ប្រើបាន 36 ម៉ោងបានប្រកាសចេញផ្លូវការណ៍

ដោយ

Koun Jab Luffy

17 ឧសភា 2024 03:44 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន LG Electronics ទើបតែបានប្រកាសចេញកាសឥតខ្សែស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Tone Free T90S ដែលបំពាក់នូវសមត្ថភាពពិសេសជាច្រើនដូចជាប្រើ Graphene Driver, ជាមួយប្រព័ន្ធកាត់បន្ថយសំឡេង Adaptive noise cancellation និងមានថ្មកាន់បានដល់ 36 ម៉ោង។ ការអភិវឌ្ឍផលិតកាសឥតខ្សែស៊េរីថ្មីនេះឡើងដោយមានការសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសំឡេង Meridian Audio។
LG Tone Free T90S បំពាក់នូវបន្ទះឈីបសំឡេង Qualcomm sound ដែលគាំទ្រកូដសំឡេងតន្ត្រីដូចជា AAC, SBC, និង aptX Adaptive codecs។ បន្ថែមពីនេះកាសឥតខ្សែស៊េរីថ្មីនេះ ក៏គាំទ្របច្ចេកិវទ្យាសំឡេង Dolby Atmos រួមនិងប្រព័ន្ធ Dolby Head Tracking ផងដែរ។
Article image
LG និយាយថា ការប្រើប្រាស់នូវ Graphene Driver នៅលើ Tone Free T90S គឺជួយឲ្យកាសឥតខ្សែស៊េរីថ្មីនេះកាត់បន្ថយកម្រិតរំញ័រ និងបង្កើនគុណភាពសំឡេងបានកាន់តែល្អប្រសើរ។ គ្រាប់កាសនិមួយៗត្រូវបានរចនាឡើងបែប 300 ear shapes ជាមួយសារធាតុ  medical-grade និង hypoallergenic ear gels ដែលផ្តល់់នូវភាពងាយស្រួលក្នុងការពាក់ចូលក្នុងត្រចៀក មិនឈឺត្រចៀក និងពាក់បានស្និតល្អមិនខ្លាចជ្រុះទោះបីជាពាក់រត់ ឬលោតក៏ដោយ ពិសេសបំផុតសម្រាប់ការពាក់ហាត់កីឡា។
Article image
កាសឥតខ្សែស៊េរីថ្មីនេះ បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Bluetooth 5.4, មានមុខងារកាត់បន្ថយសំឡេងកម្រិតខ្ពស់ Adaptive Noise Cancelation ជាមួយរន្ធម៉ិចចំនួន 3 ហើយនិងអាចភ្ជាប់ឧបករណ៍បានពីរក្នុងពេលតែមួយថែមទៀតផង។ LG Tone Free T90S មានប្រអប់់សាកភ្លើងដែលគាំទ្រនូវប្រព័ន្ធសាកភ្លើង signature UVnano charging case របស់ LG ជាមួយពន្លឺភ្លើងពណ៌ស្វាយ ដែល LG អះអាងថា ពន្លឺភ្លើងនេះ គឺអាចកម្ចាស់បាតេរីតោងជាប់គ្រាប់កាសបានដល់ 99.99% ឯណោះ។ ហើយអ្វីដែលពិសេសនៅលើកាសមានភ្ជាប់់ដោយរន្ធដោតខ្នាត 3.5mm ដែលអាចដោតភ្ជាប់តែកាន់ឧបករណ៍ដោយមិនចាំបាច់ត្រូវការភ្ជាប់ Bluetooth ហើយអាចបញ្ចូនសំឡេងទៅកាន់គ្រាប់កាសបានផងដែរ។
Article image
សម្រាប់ថាមពលថ្មវិញ ត្រូវបាន LG បញ្ជាក់ថា អាចភ្ជាប់ស្តាប់បានដល់ 9 ម៉ោងជាមួយមុខងារ ANC នៅពេលសាកគ្រាប់កាសពេញម្តង ហើយអាចបន្តកាន់បានដល់ 36 ម៉ោងនៅពេលប្រើសាកជាមួយប្រអប់។ ទាំងប្រអប់ និងគ្រាប់កាសរបស់ LG Tone Free T90S គាំមានប្រព័ន្ធការពារទឹកកម្រិត IPX4។ កាសឥតខ្សែស៊េរីថ្មីនេះមានជម្រើសពណ៌ស និងពណ៌ខ្មៅ។ ដោយឡែកសម្រាប់តម្លៃ និងថ្ងៃប្រកាសចេញលក់ផ្លូវការណ៍ក្រុមហ៊ុន LG មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ក្នុងពេលនេះ៕