ស្វែងរកពួកយើង:

LG UltraGear GX7 Gaming Monitor ស៊េរីថ្មីបំពាក់អេក្រង់ QHD-OLED ល្បឿន 480Hz

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2024 01:14 រសៀល

អាន 2 នាទី

Article image
នាពេលថ្មីៗនេះ LG Electronics បានធ្វើការប្រកាសចេញលក់ Gaming Monitor ស៊េរីថ្មីដែលមានឈ្មោះថា UltraGear GX7 នៅលើ ទីផ្សារសកល។ LG UltraGear GX7 បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ QHD-OLED ទំហំ 27-inch ដែលគាំទ្រល្បឿន refresh rate 480Hz។
បច្ចេកវិទ្យាអេក្រង់របស់ UltraGear GX7 គាំទ្រនូវល្បឿនដំណើរការ 0.03ms Gray-to-Gray (GtG) ដែលជាល្បឿនអេក្រង់ដែល លឿនបំផុតសម្រាប់កម្រិតបង្ហាញ QHD ឬស្មើរនឹងទំហំរីសូលូស៊ិន 2,560 x 1,440px នៅលើអេក្រង់ OLED។ បន្ថែមពីនេះអេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ ក៏មានភ្ជាប់នូវប្រព័ន្ធ LG Advanced WOLED Technology ដែលជួយសម្រួល និងកែតម្រូវកម្រិតពន្លឺ និងទឹកពណ៌បង្ហាញចេញបានច្បាស់ដិតខ្លាំងបំផុត។
Article image
អេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ នៅមានគាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌ VESA Display HDR True Black 400 និងកម្រិតទឹកពណ៌ស្តង់ដារ 98.5% DCI-P3 Color gamut ថែមទៀតផង។ អេក្រង់របស់ UltraGear GX7 ក៏មានស្រោបដោយស្រទាប់ AGLR coating ដើម្បីកាត់បន្ថយចំណាំងពន្លឺ និងចំណាំងផ្លាតពីខាងក្រៅផងដែរ។
Article image
លើសពីនេះ អេក្រង់របស់ UltraGear GX7 មានការរចនាគែមជុំវិញទាំងបួនតូចស្តើងដែលធ្វើឲ្យផ្ទៃអេក្រង់លាតសន្ធឹងស្រឡះល្អ។ ចំនែកជើងទម្រវិញ មានការរចនារាងជាអក្សរ L ដែលមានភាពរឹងមាំ និងអាចធ្វើការសេរេកំនត់បានច្រើនរបៀបតម្រូវតាមការប្រើប្រាស់។
Article image
LG UltraGear GX7 គាំទ្រនូវមុខងារ NVIDIA G-SYNC, AMD FreeSync Premium Pro, VESA DisplayHDR True Black 400 និង VESA ClearMR ដែលផ្តល់នូវបទពិសោធន៍ក្នុងការទស្សនា និងការលេងហ្គេមនៅលើអេក្រងដ៏ច្បាស់អស្ចារ្យបំផុត។ សម្រាប់រន្ធដំណភ្ជាប់វិញរួមមានដូចជា DisplayPort2.1, HDMI2.1, 4-Pole Headset Jack ជាមួយ DTS Jack ជាដើម។ Gaming Monitor ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់លើទីផ្សារសកលក្នុងតម្លៃខ្ទង់ $999.99៕
LG UltraGear GX7 Gaming Monitor ស៊េរីថ្មីបំពាក់អេក្រង់ QHD-OLED ល្បឿន 480Hz