
ថ្មីៗនេះ ក្រុមហ៊ុន LG Electronics ប្រកាសចេញនូវផលិតផលប្រើប្រាស់នៅក្នុងផ្ទះថ្មីប្រកបដោយភាពច្នៃប្រឌិតបំផុតនៅក្នុងព្រឹត្តិការណ៍ Lakme Fashion Week នៅក្នុងប្រទេសឥណ្ឌា។ ផលិតផលនេះ គឹមានឈ្មោះហៅថាទូរទឹកកក MoodUP ដែលត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ ដែលមានសមត្ថភាពនៅក្នុងការផ្លាស់ប្តូរទៅលើពណ៌នៃ LED French Door Panels តាមអារម្មណ៍របស់អ្នក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ទើបតែបង្ហាញនូវទូរទឹកកក MoodUP refrigerator ដែលមានការឌីស្សាញចេញពីអ្នកឌីស្សាញដ៏ល្បីល្បាញនោះគឺ Gauri និង Nainika ដែលនាំយកនូវពណ៌ច្រើនជាង 170,000 ពណ៌។ ទូរទឹកកកនេះមានបច្ចេកវិទ្យាកម្រិតខ្ពស់ Cutting Edge Technology និងការឌីស្សាញថ្មីបំផុត។ ទូរទឹកកកនេះ ក៏មានបំពាក់នូវអេក្រង់ LED panels នៅលើទ្វារ ដែលងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើពណ៌ និងធ្វើការ sync ទៅលើតន្ត្រីទៅតាមចិត្តរបស់អ្នកថែមទៀតផង។ ការឌីស្សាញនេះ ក៏មានការបញ្ចូលគ្នានៃស្ទាយ៍ និងបច្ចេកវិទ្យាដ៏ទំនើបគ្មានគូប្រៀប។
ម៉ូដែលទូរទឹកកក MoodUP នេះ បានបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ 2022 ហើយក៏បន្តបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។ ក្រៅពីតួខ្លួនយ៉ាងទាក់ទាញរួចមក ទូរទឹកកក LG MoodUP Refrigerator នេះ ក៏មានភ្ជាប់ជាមួយនឹង Bluetooth speaker។ សម្រាប់ Speaker នេះ គឺអនុញ្ញាតអោយអ្នកអាចចាក់តន្រ្តីនៅលើទូរទឹកកកនេះចេញពីស្មាតហ្វូនរបស់អ្នក ឬឧបករណ៍ជាច្រើនទៀត។ ជាមួយនិងទូរទឹកកកនេះ ក៏អនុញ្ញាតអោយអ្នកអាចប្រែក្លាយផ្ទះរបស់អ្នកទៅជាឧបករណ៍មួយដ៏អស្ចារ្យ និងអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី LG ThinQ សម្រាប់បញ្ជាពីចម្ងាយ និងការគ្រប់គ្រងជាច្រើនទៀត។

បន្ថែមពីនេះទៀតនោះ នៅលើទូរទឹកកកនេះ ក៏មានបំពាក់នូវមុខងារជាច្រើនទៀតដូចជា Door Open Alert, Welcome Light និង Night-time Mood Light ។ ទូរទឹកកកនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Cooling+ technology និង Hygiene Fresh+ technology ក្នុងការកាត់បន្ថយទៅលើបាក់តេរី និងធ្វើអោយម្ហូបអាហាររក្សាទុកបានយូរថែមទៀតផង។ ទូរទឹកកក LG MoodUP Refrigerator នេះអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌានៅក្នុងតម្លៃប្រហែលជា 449,999 INR (5,420 ដុល្លារអាមេរិក)៕
