
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង LG បានធ្វើការប្រកាសចេញស្មាតធីវីស៊េរីថ្មីម៉ូដែល Magnit Active Micro LED TV ដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Matrix Micro LED កម្រិតង្ហាញ 4K ទំហំធំដល់ទៅ 136-inch។ ស្មាតធីវីស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងសម្រាប់ប្រណិតភាព និងភាពទំនើបទាន់សម័យសម្រាប់ការកម្សាន្ត និងលម្អរនៅក្នុងលំនៅស្ថាន ឬ Luxury Home Cinema។ LG Magnit Active Micro LED TV អាចរកជាវបាននៅទីផ្សារកូរ៉េខាងត្បូង ហើយនិងត្រៀមពង្រីកទីផ្សារទៅកាន់ទីផ្សារពិភពលោក រួមនឹងអាមេរិកខាងជើងផងដែរ។
LG Magnit Active Micro LED TV បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Matrix Micro LED មានកម្រិតបង្ហាញ 4K ឬ 3840 x 2160px ជាមួយល្បឿន refresh rate 144Hz។ អេក្រង់នេះ បានប្រើប្រាស់នូវបច្ចេកវិទ្យា Active Matrix Micro LED Technology ដែលផ្តល់ឲ្យគ្រាប់ Pixel នីមួយៗធ្វើការគ្រប់គ្រងកម្រិតពន្លឺ កម្រិតទឹកពណ៌បានដោយខ្លួនឯងផ្ទាល់។ ដែលវាបានផ្តល់ឲ្យការបង្ហាញរូបភាពវីដេអូបានច្បាស់ម៉ដ្ឋល្អ ជាមួយកម្រិត Contrast ច្បាស់ដិត និងកម្រិតពណ៌ដិតស្រស់បែបធម្មជាតិពិតៗ។ បច្ចេកវិទ្យាអេក្រង់ស្មាតធីវីស៊េរីថ្មីនេះ មានកម្រិត Contrast ratio ខ្ពស់ដល់ 1,000,000:1 ហើយនិងគាំទ្រនូវមុខងារ Dolby Vision។
បន្ថែមពីនេះ LG បានប្រើប្រាស់នូវស្រទាប់ low-reflection surface treatment ដើម្បីជួយសម្រួលដល់ការបង្ហាញកម្រិតពណ៌ខ្មៅបានខ្ពស់ និងធ្វើការកាត់បន្ថយកម្រិតចំណាំងពន្លឺពីខាងក្រៅបានកាន់តែប្រសើ។ LG Magnit Active Micro LED TV ដំណើរការនៅបន្ទះឈីប Alpha 9 AI Processor ជំនាន់ទី 6 និង webOS platform របស់ LG ដែលរួមបញ្ចូលនូវមុខងារ និងកម្មវិធីដូចជា LG Channels, OTT apps, and LG Gallery+ for displaying art ឬក៏ themed content ជាដើម។ ជាមួយគ្នានេះ វាក៏មានមកជាមួយមុខងារ AirPlay 2 និង Miracast ដែលអាចភ្ជាប់ជាមួយឧបករណ៍ iOS និង Android ទៅកាន់ស្មាតហ្វូនធីវីបានថែមទៀតផង។ ស្មាតធីវីស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធបំពងសំឡេងកម្រិត 4.2-channel speaker system ដែលផ្តល់នូវកម្រិតសំឡេង 100W ជាមួយមុខងារ enhanced Audio Return Channel (eARC)។

LG ក៏ទទួលបានវិញ្ញាណបនបត្របញ្ជាក់គុណភាពអេក្រង់កម្រិត TÜV Rheinland’s Color Consistency Wide Viewing និងមានការទទួលស្គាល់ពីស្ថាប័នផ្សេងៗទៀតដូចជា FCC និង British Standards Institution ផងដែរ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ស្មាតធីវីស៊េរីថ្មី Magnit Active Micro LED TV ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕
