ស្វែងរកពួកយើង:

LG ប្រកាសចេញនូវ StanbyME Speaker ដែលមានសំឡេងបុកខ្លាំង និងមានតម្លៃពិសេសត្រឹមតែ $200 ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

11 មីនា 2024 11:59 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន LG ទើបតែបង្ហាញចេញនូវ Portable Speaker ជំនាន់ថ្មីចុងក្រោយបំផុតរបស់ខ្លួន ម៉ូដែល StanbyME Speaker (XT7S) ដែលត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយនឹងអេក្រង់ StanbyME Portable Display រួមបញ្ចូលគ្នាជាឧបករណ៍ដ៏សក្តិសមបំផុតក្នុងការប្រើប្រាស់។ ឧបករណ៍នេះ គឺមានការឌីស្សាញរូបរាងដូចជា Pill-Shaped ផ្តល់នូវគុណភាពសំឡេងច្បាស់ និងការឌីស្សាញយ៉ាងទាក់ទាញបំផុតដែលសក្តិសមក្នុងការប្រើប្រាស់នៅក្នុងផ្ទះ និងការយកតាមខ្លួនបានគ្រប់ទីកន្លែង។ ផលិតផលថ្មីនេះ ដាក់លក់នៅក្នុងតម្លៃត្រឹមតែ $200 ប៉ុណ្ណោះ។
សម្រាប់ Speaker នេះគឺដំណើរការនៅលើ Dual 20mm tweeters ដែលមានសំឡេងច្បាស់ និងកម្រិត frequency stereo ខ្ពស់ក្នុងការប្រើប្រាស់។ នៅលើឧបរករណ៌នេះ ក៏មានបំពាក់នូវ dual passive radiators ដែលធានាទៅលើភាពច្បាស់ពិរោះ បាស់បុកធ្ងន់និងសក្តិសមបំផុតក្នុងការរីករាយទស្សនាខ្សែភាពយន្ត តន្ត្រី ឬការលេងហ្គេមថែមទៀត។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចូលនូវ EQ settings ដូចជា Sound Boost ក្នុងការបង្កើនទៅលើគុណភាពសំឡេង, Standard mode និង Custom EQ ដែលអាចបញ្ជាតាម App នៅលើស្មាតហ្វូនថែមទៀត។ វាក៏ទ្រទ្រង់នូវ SBC និង AAC audio formats ដែលផ្តល់នូវសំឡេងច្បាស់បំផុតក្នុងការប្រើប្រាស់។
Article image
បើមើលទៅលើវិមាត្ររបស់ Speaker នេះគឹមានទំហំ 326x78x87 mm ដែលជាទំហំតូច និងមានភាពងាយស្រួលក្នុងការចល័តថែមទៀតផង។ សម្រាប់ Speaker នេះ ក៏មានការបំពាក់នូវ Bluetooth 5.1 ដែលភ្ជាប់ទំនាក់ទំនងបានលឿនបំផុត។ វាក៏ប្រើប្រាស់នូវ  USB C-type port សម្រាប់ការសាកថ្ម ហើយវាអាចសាកថ្មពេញត្រឹមតែ 4 ម៉ោង។ Speaker នេះប្រើប្រាស់ថាមពលយ៉ាងមានប្រសិទ្ធិភាពបំផុតត្រឹមតែ 6W power-on mode និង 0.5W នៅក្នុង  standby mode។ បន្ថែមពីនេះ វាមានទម្ងន់ត្រឹមតែ (0.9kg) និង IPX5 សម្របា់ការពារការជ្រាបទឹក។
Article image
ជាមួយនិងមុខងារ WOW Orchestra របស់ក្រុមហ៊ុន LG នេះ គឺមានការផ្តល់នូវបទពិសោធន៍គុណភាពសំឡេងដ៏អស្ចារ្យ ហើយក៏មានការបញ្ចូលគ្នាជាមួយនឹង audio output នៅលើឧបករណ៍ StanbyME Speaker ដែលផ្តល់នូវសំឡេងដ៏ខ្លាំងក្លាជាច្រើនថែមទៀតផង។ សម្រាប់ StanbyME Speaker របស់ក្រុមហ៊ុន LG នេះ ក៏មានវត្តមាននៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក និងទីផ្សារសកលជាច្រើនទៀតនៅក្នុងពេលខាងមុខនេះ៕
LG ប្រកាសចេញនូវ StanbyME Speaker ដែលមានសំឡេងបុកខ្លាំង និងមានតម្លៃពិសេសត្រឹមតែ $200 ប៉ុណ្ណោះ