ស្វែងរកពួកយើង:

Li Auto ចេញឡានអគ្គិសនី SUV ថ្មីមានកញ្ចប់ថ្ម 97.8kW សាកភ្លើងពេញម្តងជិះបាន 720 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

22 ឧសភា 2025 02:43 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Li Auto ទើបតែបានបញ្ចេញឡានអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Li Auto i8 ដែលមានបំពាក់នូវកញ្ចប់ថ្មទំហំ 97.8kW ternary NMC របស់ CALT និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 720 គីឡូម៉ែត្រ។ ឡានអគ្គិសនី Crossover SUV ថ្មីនេះ ត្រៀមចេញក្រឡុកទីផ្សារក្នុងពេលឆាប់ខាងមុខនេះ។ Li Auto i8 មានការឌីស្សាញរូបរាងឡើងបែបស្លីមដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងថ្មីហៅថា SiC Power Module ដែលអភិវឌ្ឍន៍ដោយ Li Auto ផ្ទាល់ ជាមួយប្រវែងតួរខ្លួន 5.1m ហើយនឹងមានកម្រិតប្រើប្រាស់ថាមពលប្រមាណ 13.4kW ក្នុងរយះចម្ងាយផ្លូវ 100km។
Li Auto i8 SUV ថ្មីនេះ ត្រៀមចេញវាយឡុកទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះជាមួយតម្លៃខ្ទង់ប្រហែល $54,400។ ឡានអគ្គិសនី SUV ថ្មីនេះ មានជម្រើសពីរ Option គឺ Entry-level Option បំពាក់កញ្ចប់ថ្មប្រភេទ ternary NMC ទំហំ 90.1kWh ដែលត្រូវផលិតដោយក្រុមហ៊ុន CATL ឬ Sunwoda ដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 670km។
Article image
សម្រាប់កញ្ចប់ថ្មដែលបំពាក់នៅលើ i8 SUV មានទំងន់ 545kg ខណៈតួររថយន្តមានទំងន់សរុបប្រមាណ 2.580kg។ ចំពោះម៉ូដែល Top-trim វិញ គឺមានបំពាក់កញ្ចប់ថ្មទំហំ 97.8kWh ជាប្រភេទ ternary NMC មានទំងន់ 564kg ផលិតដោយក្រុមហ៊ុន CATL សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 720km និងមានកម្រិតប្រើប្រាស់ថាមពលអគ្គិសនី 13.6kWh ក្នុងការបើកបរចម្ងាយ 100km។ ទៅលើការសាកភ្លើងវិញ Li Auto i8 SUV គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V high-voltage system ដែលការសាកភ្លើងត្រឹមតែ 10 នាទីអាចជិះបានចម្ងាយផ្លូវ 500km។
Article image
ឡានអគ្គិសនី SUV មួយនេះ មានប្រវែងតួរខ្លួនសរុប  5,085mm/ ទទឹង 1,960mm/ កម្ពស់ 1,740mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ Li Auto i8 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ Dual-motor 4WD ដែលមានកំលាំងសរុប 400kW ឬប្រហែល 536 សេះ ដោយម៉ូទ័រខាងមុខជាប្រភេទ e-Motor មានកំលាំង 150kW និងម៉ូទ័រខាងក្រោយមានកំលាំង 250kW។ ឡានអគ្គិសនី SUV នេះ អាចជាន់ល្បឿនលឿនកប់ដល់ 180km/h។
Article image
សម្រាប់ការឌីស្សាញផ្នែកខាងក្នុងវិញ មានភាពប្រណិតជាមួយការបំពាក់អេក្រង់កម្សាន្តមានទំហំធំដល់ 15.7-inch ជាមួយដៃចង្កូតរចនាជារាង D-Shaped និងមានមុខងារបង្ហាញលើកញ្ចក់ដំបូលខាងមុខ Head up display ថែមទៀតផង។ រថយន្ត SUV ស៊េរីថ្មីនេះមានបំពាក់កៅអីចំនួន 6 រៀបជា 2+2+2។ Li Auto i8 SUV នឹងចេញលក់នៅទីផ្សារប្រទេសចិនជាផ្លូវការណ៍នៅក្នុងខែកក្ដដា ឆ្នាំ 2025 ហើយម៉ូដែលនេះ ក៏នឹងនាំចេញទៅលក់នៅទីផ្សារសកលផងដែរ៕
Li Auto ចេញឡានអគ្គិសនី SUV ថ្មីមានកញ្ចប់ថ្ម 97.8kW សាកភ្លើងពេញម្តងជិះបាន 720 គីឡូម៉ែត្រ