ស្វែងរកពួកយើង:

Li Auto បានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលមានសមត្ថភាពរត់បានចំងាយផ្លូវ 800km និង សាកថ្មមួយពេញត្រឹមតែ 15 នាទីតែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

20 មិថុនា 2023 11:35 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចដែលយើងបានដឹងរួចហើយថា ទីផ្សាររថយន្តដំណើរការដោយថាមពលអគ្គិសនី ឬ Electric Vehicle កំពុងមានសន្ទុះទីផ្សារជាខ្លាំងនៅរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយបច្ចុប្បន្ននេះ BYD បានក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានសក្តានុពល និងបានឈរនៅជួរមុខគេនៅលើទីផ្សាររថយន្តអគ្គិសនីពិភពលោកក។ ដោយឡែកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយចំនួនទៀតរបស់ចិនក៏កំពុងវាយឡុកទីផ្សារខ្លាំងផងដែរទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។
Li Auto គឺជាក្រុមហ៊ុនផលិតរបស់រថយន្តរបស់ចិនទើបតែបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅទីផ្សារប្រទេសចិនដែលមានឈ្មោះថា Li MEGA។ រថយន្តអគ្គិសនីស៊េរីថ្មីទំនើបនេះនឹងចូលទៅក្នុងស្រឡាយរថយន្តអគ្គិសនីថ្នាក់ខ្ពស់ ដោយវាត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃខ្ទង់ $70,160 នៅពេលដែលចេញលក់ផ្លូវការណ៍។ Li MEGA ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងបំពាក់ថាមពលអាគុយដែលមានសមត្ថភាពសាកមួយពេញចំនាយពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ Li Auto បាននឹងកំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាសាកថ្មរថយន្តល្បឿនលឿនដែលអនុញ្ញាតិឲ្យធ្វើការសាកថាមពលបានរហូតដល់ទៅ 500kW ឯណោះ។
Article image
Li Auto ក៏បានប្រកាសបន្ថែមថា Li MEGA នឹងប្រកាសដាក់ឲ្យធ្វើការតេស្តសាកល្បងបើកបរជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ខ្លួនហៅថា “City NOA (Navigation on ADAS) នៅក្នុងទីក្រុងប៉េកាំង និងសៀងហៃនៅក្នុងខែនេះ។ City NOA គឺជាប្រព័ន្ធបើកបររថយន្តស្វ័យប្រវត្តិ ដែលអនុញ្ញាតិឲ្យរថយន្តចាប់ទិសដៅតាមដងវិថីក្នុងទីក្រុងដោយមិនចាំបាច់មានជំនួយពីមនុស្សកំនត់ឡើយ។
Article image
Li Auto ក៏បាននឹងកំពុងអភិវឌ្ឍន៍លើមុខងារបញ្ចេញរថយន្តដោយប្រើសំឡេងដែលមានឈ្មោះថា Lixiang Tongxue Voice Assistant ដែលដំណើរការនៅលើប្រព័ន្ធ Mind GPT។ Lixiang Tongxue នឹងផ្តល់ជូននូវសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ ហើយពេលនេះមុខងារនេះកំពុងស្ថិតក្រោមដំណាក់កាលក្នុងការអភិវឌ្ឍន៍នៅឡើយ៕
Li Auto បានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលមានសមត្ថភាពរត់បានចំងាយផ្លូវ 800km និង សាកថ្មមួយពេញត្រឹមតែ 15 នាទីតែប៉ុណ្ណោះ