ស្វែងរកពួកយើង:

Li Auto មានគោលដៅដឹកជញ្ជូនឡានអគ្គិសនី Li i8 SUV ចំនួន 1 ម៉ឺនគ្រឿងត្រឹមដំណាច់ខែកញ្ញា

ដោយ

Koun Jab Luffy

21 សីហា 2025 09:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Li Auto បានចាប់ផ្តើមធ្វើការដឹកជញ្ជូនឡានអគ្គិសនីម៉ូដែល Li i8 ជូនអតិថិជនរបស់ខ្លួនហើយ។ បើតាមរបាយការណ៌ដែលបង្ហោះនៅលើ Weibo របស់ក្រុមហ៊ុន Li Auto កាលពីថ្ងៃទី 20 ខែសីហានេះ បានបញ្ជាក់ថា SUV Li i8 ដែលជាឡានអគ្គិសនី 6 កៅអីនេះ បានធ្វើការដឹកជញ្ជូនទៅកាន់ទីក្រុងចំនួន 44 ទូទាំងប្រទេសចិនហើយ ដោយក្រុមហ៊ុនថែមទាំងបញ្ចេញនូវរូបភាពប្រគល់ឡានថ្មីនេះជូនដល់អតិថិជនរបស់ខ្លួនផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី 13 ខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Li Auto បានបញ្ជាក់ម្តងរួចមកហើយថា ក្រុមហ៊ុនមានសមត្ថភាពពេញលេញនៅក្នុងការដឹកជញ្ជូនឡានអគ្គិសនីម៉ូដែល Li i8 នេះ បានយ៉ាងហោចណាស់ចំនួន 8,000 គ្រឿងនៅត្រឹមដំណាច់ខែកញ្ញាខាងមុខ។
Article image
ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ខ្លួនបាននឹងកំពុងធ្វើការងារជាមួយដៃគូរជាច្រើនទៀត ដើម្បីពង្រីកទៅលើការផលិតអោយបានច្រើនថែមទៀត ដើម្បីសម្រេចគោលដៅអោយបាន 10,000 គ្រឿងនៅដំណាច់ខែកញ្ញា។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Li Auto បានប្រកាសចេញជាថ្មីនូវគឡានអគ្គិសនី Li i8 នេះ កាលពីថ្ងៃទី 5 ខែសីហា ដែលមាន 3 ជម្រើស នឹងមានតម្លៃចាប់ពី 339,800 យ៉ន់ ($47,330) និងតម្លៃ 321,800 យ៉ន់ទៅលើម៉ូដែល Li L8 (EREV)។ ជាមួយគ្នានេះ Li Auto ក៏នឹងមានការប្រកាសចេញនូវម៉ូដែល Li i6 ដែលជាម៉ូដែលថ្មីមានទំហំតូចជាង Li i8 នៅខែកញ្ញាខាងមុខនេះថែមទៀតផងដែរ។ Deutsche Bank បានធ្វើការព្យាករណ៌ថា Li i6 នឹងអាចលក់បាន 15,000 គ្រឿងនៅក្នុងមួយខែ។
Article image