ក្រុមហ៊ុនផលិតរថយន្តម៉ាក Lotus បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍ដំបូងនៃរថយន្តស្ព័រស៊េរីថ្មីម៉ូដែលឆ្នាំ 2026 Emira 420 Sport។ រថយន្តស្ព័រស៊េរីថ្មីឆ្នាំ 2026 ត្រូវបានគេដឹង មានការកែប្រែទៅលើអនុភាពកម្លាំងដំណើរការ “Performance” ខ្លាំងជាងម៉ូដែលឆ្នាំ 2025 Emira Turbo SE។ Emira 420 Sport ឆ្នាំ 2026 មានការកែប្រែថ្មីទៅលើការឌីស្សាញដែលធ្វើឲ្យទំងន់សរុបរបស់រថយន្តស្រាលជាងមុនប្រមាណ 25kg ហើយស្របជាមួយគ្នានេះសម្រាប់ប្រជុំទំនាញទំងន់ downforce ត្រូវបានបង្កើនប្រសិទ្ធិភាពជាងមុនប្រមាណ 25kg ដូចគ្នា។

Lotus Emira 420 Sport ស៊េរីឆ្នាំ 2026 ប្រើម៉ាស៊ីន 2.0T mid-engine កម្លាំង 420hp និងមានតម្លៃជាង 12 ម៉ឺនដុល្លារ
ក្រុមហ៊ុនផលិតរថយន្តម៉ាក Lotus បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍ដំបូងនៃរថយន្តស្ព័រស៊េរីថ្មីម៉ូដែលឆ្នាំ 2026 Emira 420 Sport។ រថយន្តស្ព័រស៊េរីថ្មីឆ្នាំ 2026 ត្រូវបានគេដឹង មានការកែប្រែទៅលើអនុភាពកម្លាំងដំណើរការ “Performance” ខ្លាំងជាងម៉ូដែលឆ្នាំ 2025 Emira Turbo SE។ Emira 420 Sport ឆ្នាំ 2026 មានការកែប្រែថ្មីទៅលើការឌីស្សាញដែលធ្វើឲ្យទំងន់សរុបរបស់រថយន្តស្រាលជាងមុនប្រមាណ 25kg ហើយស្របជាមួយគ្នានេះសម្រាប់ប្រជុំទំនាញទំងន់ downforce ត្រូវបានបង្កើនប្រសិទ្ធិភាពជាងមុនប្រមាណ 25kg ដូចគ្នា។
ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Lotus Emira 420 Sport គឺរក្សារទម្រង់ដូចគ្នានឹងម៉ូដែលឆ្នាំ 2025 Emira Turbo SE គ្រាន់តែមានការកែប្រែទៅលើកម្រិតជ្រែកខ្យល់ “aerodynamic” លើផ្នែកមួយចំនួន។ ចំនុចពិសេសនៅលើការឌីស្សាញខាងក្រៅរបស់ Emira 420 Sport ឆ្នាំ 2026 គឺផ្នែកកាងខាងមុខ និងចំហៀង រួមជាមួយការកែប្រែនូវរន្ធលំហូរខ្យល់ដែលជួយបង្កើនកម្រិតលំហូរខ្យល់ Airflow ទៅកាន់ external radiators ប្រសើរជាងមុន 15% និង central radiator ប្រសើរជាងមុន 14%។ នៅផ្នែកចំហៀងថ្ពាល់ខាងក្រោយត្រូវបានរចនាថ្មីជាមួយរន្ធលំហូរខ្យល់ដែលជួយផ្តល់នូវភាពត្រជាក់ដល់ប្រព័ន្ធហ្វ្រាំងបានល្អជាងមុនប្រមាណ 10% និងបង្កើនកម្រិតលំហូរខ្យល់បានប្រសើរជាងមុន 30%។

Lotus ក៏បានបង្ហាញនៅការឌីស្សាញដំបូងរបស់ Emira 420 Sport ជាមួយដំបូលកញ្ចក់ពណ៌ខ្មៅដែលអាចធ្វើការដោះចេញបាន ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចធ្វើការផ្លាស់ប្តូរស្ទាយរវាងរថយន្ត coupe និង convertible បានយ៉ាងងាយស្រួល ដោយបន្ទះដំបូលកញ្ចក់អាចរក្សាទុកក្នុងឃ្លប់ការពារនៅពីក្រោយកៅអី។ ចំនែកផ្នែកកាប៊ីនវិញ Lotus នៅតែរក្សាទម្រង់រចនាបថពីម៉ូដែល ឆ្នាំ2025 Emira Turbo SE ក្នុងនោះរួមមានអេក្រង់បង្ហាញព័ត៌មាន និងអេក្រង់កម្សាន្តទំហំ 10.25-inch Touchscreen។
ចំនុចដ៏ទាក់ទាញនៅផ្នែកខាងក្នុងរបស់ Emira 420 Sport 2026 គឺការបង្កប់នូវសិល្បៈរចនាបែប “Hand Painted Pack” ដែលមានរំលេចជាមួយពណ៌ទឹកក្រូច “Tangelo orange” នៅលើខ្សែក្រវ៉ាត់ការពារ, ស៊ុមរន្ធម៉ាស៊ីនត្រជាក់, ប្រអប់លេខ, លើដៃចង្កូត និងស្នូលកណ្តាលជាដើម។ ផ្នែកម៉ាស៊ីនវិញ Lotus Emira 420 Sport 2026 បានបំពាក់ដោយម៉ាស៊ីន 2.0T mid-engine ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិប្រភេទ dual-clutch transmission មាន 8-វគ្គ និងដំណើរការបើកបរដោយប្រព័ន្ធ RWD ជាមួយកម្លាំង 420hp និងកម្លាំងរមួល 500N.m។ Emira 420 Sport 2026 ត្រូវបានក្រុមហ៊ុនប្រកាសបើកទទួលការបញ្ជាទិញមុន “Pre-Order” សម្រាប់ទីផ្សារសកលជាមួយតម្លៃចាប់ពី $122,900។ ហើយសម្រាប់តម្លៃនៅទីផ្សារប្រទេសចិនវិញ ត្រូវបានគេប៉ាន់ប្រមាណថាអាចនឹងឡើងដល់ $158,800៕