
នៅថ្ងៃទី 7 ខែមេសានេះ ក្រុមហ៊ុន Harmony Intelligent Mobility Alliance (HIMA) បានប្រកាសដាក់មុនទៅលើរថយន្តស៊េរីថ្មីរបស់ Luxeed R7 EREV ចំនួន 2 ម៉ូដែល ដោយមានម៉ូដែល Ultra និង Max ប្រើប្រាស់ថាមព53.4 kWh រត់បានចម្ងាយផ្លូវ 1,673km តាមរយៈ CLTC និង 360km តាមរយៈអគ្គិសនីសុទ្ធ។ រថយន្តថ្មីនេះ រត់នៅលើប្រព័ន្ធជំនួយការបើកបរ Huawei ADS 3.0 advanced driving system។
ជាមួយនិងការដាក់លក់មុននេះត្រូវបានបណ្តាញសង្គមចិនដែលមានឈ្មោះថា Xchuxing រាយការណ៌ថា រថយន្តនេះមានតម្លៃចាប់ពី 318,000 យ៉ន់ដែលប្រហែលជាង 43,700 ដុល្លារ។ ចំពោះម៉ូដែល Ultra វិញ គឺមានដំណើរការនៅលើម៉ូទ័រភ្លោះ Huawei DriveONE និងមានសមត្ថភាពអាចបង្កើតល្បឿនចាប់ពី 0 ទៅ 100 km/h ដោយប្រើប្រាស់ពេលត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Max គឺប្រើប្រាស់នូវម៉ូទ័រក្រោយ។

សូមជំរាបថា Luxeed គឺជាម៉ាកយីហោរថយន្តទីពីររបស់ HIMA ដែលមានការចាប់ដៃរវាង Huawei និង Chery។ ហើយរថយន្ត R7 នេះ ក៏ជាម៉ូដែល SUV ដំបូងគេរបស់ម៉ាកយីហោនេះផងដែរ ដែលមានការប្រើប្រាស់នូវថាមពលអគ្គិសនី ហើយនិងបានប្រកាសចេញជាផ្លូវការនៅលើទីផ្សារកាលពីខែកញ្ញាឆ្នាំ 2024 កន្លងទៅ។ រថយន្តនេះត្រូវបានបង្ហាញវត្តមានសារជាថ្មីនៅខែធ្នូឆ្នាំ 2024 ដោយមានបន្ថែមនូវម៉ូដែល EREV ពីរម៉ូដែលគឺ Pro និង Max ហើយនឹងមានតម្លៃចាប់ពី 249,800 យ៉ន់ ទៅ 289,800 យ៉ន់ ប្រហែលជា 34,300 ដុល្លារទៅ 39,800 ដុល្លារ។

សម្រាប់ម៉ូដែល Pro គឺមិនមានការតម្លើងនូវ lidar និង Huawei ADS Basic Editionនោះទេខណៈដែល the Max គឺមានមកជាមួយ Huawei ADS 3.0។ រថយន្តទាំងពីរគ្រឿងនេះ គឺមានម៉ូទ័រកម្លាំង 200 kW (268 សេះ) នៅលើម៉ូទ័រខាងក្រោយ និងមានការអមដំណើរដោយម៉ាស៊ីនសាំងចំនុះ 1.5T ហើយនឹងមានអាគុយផ្ទុកថាមពល 37 kWh Lithium iron phosphate battery packs ដែលមានសមត្ថភាពរត់ជាមួយអគ្គិសនីសុទ្ធចម្ងាយ 251 km និងពីរជម្រើសចូលគ្នារត់បាន 1,570km។ កាលពីថ្ងៃទី 13 ខែមីនានេះ HIMA បាននិយាយថា Luxeed R7 ថ្មីនេះ មានការបញ្ជាទិញដល់ទៅជាង 80,000 គ្រឿងហើយ។
