
ក្រុមហ៊ុនផលិតរថយន្តម៉ាក Lynk & Co ត្រូវបានគេដឹងថា បាននឹងកំពុងរៀបចំចាប់ផ្តើមទីផ្សាររថយន្តរបស់ខ្លួនវិញ ដោយក្រុមហ៊ុននេះមានគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធជាប្រភេទរថយន្ត Sedan ឬ Pure Electronic Sedan ដំបូងដែលស្ថិតក្រោមម៉ាក ZERO។ រថយន្តអគ្គិសនីស៊េរីថ្មីនេះត្រូវបានគេរំពឹងខ្ពស់ថា អាចនឹងបង្ហាញវត្តមានសម្រាប់ការដាក់តាំងដំបូងនៅឯមជ្ឈមណ្ឌលរចនានៅអឺរ៉ុប (European Design Center) នៅក្នុងខែមេសា ឆ្នាំនេះ។
រថយន្តអគ្គិសនីសុទ្ធប្រភេទ Sedan ដំបូងម៉ាក ZERO របស់ Lynk & Co នេះ ត្រូវបានគេដឹងថា នឹងខ្ចីនូវបច្ចេកវិទ្យាសាកភ្លើងកំលាំង 800V Platform ដែលប្រើនៅលើម៉ូដែល Jikrypton 001។ Lynk & Co ZERO ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅពាក់កណ្តាលឆ្នាំនេះដោយអាចមានតម្លៃចាប់ពីខ្ទង់ប្រហែល $30,100 ទៅ $45,150។ សម្រាប់ការឌីស្សាញរបស់ ZERO អាចនឹងខ្ចីភាសារចនាពីម៉ូដែល Lynk & Co 07 EM-P ជាមួយទម្រង់បែប Fastback។ Lynk & Co ZERO ដែលជា Pure Electric Sedan នឹងមានប្រវែងខ្លួន 5 ម៉ែត្រ, ទទឹង 2 ម៉ែត្រ និងគម្លាតកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ។
Lynk & Co ZERO នឹងបំពាក់នូវប្រព័ន្ធ Wheel-side electric drive និង rear-wheel steering, Advanced suspension systems featuring CDC electromagnetic suspension, dual-chamber air suspension, and an “AI digital chassis, បច្ចេកវិទ្យាសាកភ្លើងស្តង់ដារ 800V technology, បំពាក់បន្ទះឈីប E05 self-developed car computer chip រួមនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយសម្រាប់រថយន្តជាច្រើនទៀត។
Lynk & Co ZERO ដែលកំពុងបង្កើតឡើងដើម្បីក្លាយជាកម្លាំងចលករសម្រាប់បញ្ចូលទៅក្នុងទីផ្សារប្រគូតប្រជែងរថយន្តអគ្គិសនី។ យ៉ាងណាមិញសម្រាប់ការឌិស្សាញរូបរាង និងបច្ចេកវិទ្យាពិតប្រាកដរបស់ Lynk & Co ZERO ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញនៅក្នុងខែមេសា ឆាប់ៗខាងមុខនេះ៕
