Lynk & Co 02 ដែលជារថយន្ត Fastback Crossover ម៉ូដែលថ្មីចេញពីក្រុមហ៊ុន Geely នឹងចូលទីផ្សារប្រទេសចិនផ្លូវការណ៍នៅត្រីមាសទីបីនៃឆ្នាំ 2026 នេះ។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងដល់ 800V high-voltage system ហើយនិងមានភ្ជាប់ដំឡើងមកនូវប្រព័ន្ធសែនស័រ LiDAR ថែមទៀតផង។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះ អាចនឹងត្រូវចេញលក់នៅទីផ្សារក្នុងស្រុកក្រោមស្លាកឈ្មោះថា Lynk & Co 20។

លោក Zhou Xin ដែលជាអគ្គនាយកផ្នែកលក់ជាន់ខ្ពស់ “Sales Executive Vice President” បានបង្ហោះនៅលើគណនី Weibo ផ្ទាល់របស់លោកបានបញ្ជាក់ថា “Lynk & Co 02 ម៉ូដែលថ្មី នឹងចូលទីផ្សារក្នុងស្រុកផ្លូវការណ៍នៅក្នុងត្រីមាសទីបី ឆ្នាំ 2026។ រថយន្តអគ្គិសនី Fastback Crossover ថ្មីនេះ នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំង 800V silicon carbide high-voltage platform ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 6C Fast Charging”។

បន្ថែមពីនេះ Lynk & Co 02 ម៉ូដែលថ្មីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធដំណើរការបើកបរឆ្លាតវៃដែលអាចប្រើនូវប្រព័ន្ធ  G-ASD G-Pilot H5 ឬ H7 assisted driving system។ Lynk & Co 02 ជារថយន្តអគ្គិសនីប្រភេទ Fastback Crossover ដែលមានប្រវែងតួរខ្លួន 4,495mm/ទទឹង 1,845mm/ កំពស់ 1,573mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,755mm។ 

Lynk & Co 02 ម៉ូដែលថ្មីដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 245kW ឬស្មើរនឹង 329 សេះ ជាប្រភេទ e-Motor ដែលទទួលថាមពលដំណើរការពីកញ្ចប់ថ្មអគ្គិសនីប្រភេទ LFP Battery (មិនទាន់បញ្ជាក់ទំហំនៃថ្ម)។ ចំពោះ Lynk & Co 02 (Z20) ដែលមានវត្តមានលក់លើទីផ្សារបច្ចុប្បន្នមានជម្រើសម៉ូដែលប្រើកញ្ចប់ថ្មទំហំ 51.2kWh និង 61.47kWh ជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរ គឺមានកម្លាំង 235 សេះ និង 335 សេះ ដែលមានតម្លៃចាប់ពីខ្ទង់ $16,190 ដល់ $22,230។ ដោយឡែកសម្រាប់តម្លៃនៃម៉ូដែលថ្មី ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ ហើយរថយន្តម៉ូដែលថ្មីនេះ ក៏នឹងនាំចេញទៅកាន់ទៅផ្សារអន្តរជាតិផងដែរ បន្ទាប់ពីការចេញលក់នៅទីផ្សារក្នុងស្រុក៕