
Lynk & Co 900 ដែលជារថយន្ត Plug-in-hybrid crossover ស៊េរីថ្មីនេះ នឹងចាប់ផ្តើមផលិតលក្ខណៈទ្រង់ទ្រាយធំជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឈីបជំនាន់ថ្មី Nvidia Drive Thor Chip on board ដែលគាំទ្រនូវប្រព័ន្ធ 1,000 TOPS។ ប្រព័ន្ធឈីបជំនាន់ថ្មីនេះ មានអនុភាពខ្លាំងជាងដល់ទៅ 4 ដងធៀបនឹងជំនាន់ Nvidia Orin Chip។ Lynk & Co 900 ត្រូវបានគេដឹងថា នឹងចាប់ផ្តល់ចេញលក់នៅទីផ្សារក្នុងប្រទេសចិននាត្រីមាសទីពីរឆ្នាំ 2025 នេះ។
ម៉ាករថយន្ត Lynk & Co ត្រូវបានបង្ហើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Geely និង Volvo ក្នុងឆ្នាំ 2017។ ហើយឆ្នាំនេះក្រុមហ៊ុន Zeekr Technology ដែលជាបុត្រសម្ព័ន្ធរបស់ Geely ក៏បានក្លាយជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន Lynk & Co ដោយក្រុមហ៊ុន Volvo បានដកខ្លួនចេញពីគម្រោង JV មួយនេះ។

បច្ចុប្បន្ន Lynk & Co មានម៉ាករថយន្តចំនួន 9 រួចហើយ។ ហើយម៉ូដែល Lynk & Co 900 crossover គឺជាម៉ូដែលទី 10 របស់ Lynk & Co ហើយក៏ជាម៉ូដែលដំបូងគេដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបន្ទះឈីប Nvidia Drive Thor on board។ ដែលបន្ទះឈីបជំនាន់ថ្មីនេះ មានគាំទ្រនូវប្រព័ន្ធដំណើរការ 1,000 TOPS (Trillion Operations Per Second) ដែលលឿនជាងជំនាន់ Nvidia Orin ដល់ទៅ 4 ដង។
Lynk & Co 900 ជារថយន្ត Crossover ដែលមានបណ្តោយ 5,240mm/ ទទឹង 1,999mm/ កំពស់ 1,810 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ រថយន្តនេះផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹង SPA Evo modular architecture និងដំណើរការដោយប្រព័ន្ធ rear-wheel-drive។ សម្រាប់ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តវិញនៅលើ Lynk & Co 900 ត្រូវបានប្រើដោយប្រព័ន្ធ CDC continuous damping control system និង dual-chamber air suspension។

ផ្នែកខាងក្នុងរបស់ Lynk & Co 900 មានបំពាក់នូវអេក្រង់ទំហំ 30-inch កម្រិតបង្ហាញ 6K ចំនួនពីរ ដោយមួយស្ថិតនៅលើតាបឡូខាងមុខ និងមួយទៀតស្ថិតនៅលើដំបូលខាងមុខកៅអីជួរទីពីរ ហើយនៅលើស្នូកកណ្តាលមានបំពាក់អេក្រង់ទំហំ 12.66-inch Digital instrument cluster។ ហើយកៅអីជួរទីពីរអាចបត់បានមុំ 180 ដឺក្រេ។
Lynk & Co 900 បំពាក់ម៉ាស៊ីន Hybrid ចំនុះ 1.5-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 160kW និងម៉ូទ័រខាងក្រោយកំលាំង 230kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 530kW ឬ 711 សេះ។ រីម៉ូដែលបំពាក់ម៉ាស៊ីនចំនុះ 2.0-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 123kW និងម៉ូទ័រខាងក្រោយកំលាំង 230kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 540kW ឬស្មើរ 724 សេះ។ ចំនែកជម្រើសមួយម៉ូដែលទៀត គឺមានម៉ាស៊ីនចំនុះ 2.0-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 123kW និងម៉ូទ័រខាងក្រោយកំលាំង 160kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 630kW ឬស្មើរ 845សេះ។

សម្រាប់កញ្ចប់ថ្មវិញ Lynk & Co 900 មានជម្រើសពីរទំហំជាប្រភេទ ternary NMC battery មានទំហំ 43.3kWh និង 50kWh។ ម៉ូដែល Lynk & Co 900 ប្រើម៉ាស៊ីន 1.5-liter ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 43.3kW ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 185km ខណៈម៉ូដែលប្រើម៉ាស៊ីន 2.0-liter ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 50kW សាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km៕
