ស្វែងរកពួកយើង:

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

29 មេសា 2025 12:22 ថ្ងៃត្រង់

អាន 4 នាទី

Article image
រថយន្ត SUV ប្រណិតម៉ាក Lynk & Co 900 របស់ក្រុមហ៊ុន Geely ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាផ្លូវការណ៍ជាមួយជម្រើសចំនួន 4 ម៉ូដែល ដោយមានតម្លៃខ្ទង់ពី $39,780 ដល់ $54,460។ រថយន្ត Flagship SUV 6-កៅអី នេះដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ដែលមានកំលាំងសរុប 872 សេះ និងអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចំងាយផ្លូវ 280km។
Lynk & Co 900 ផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹង SPA Evo modular architecture ដែលមានការឌីស្សាញផ្នែកក្បាលរថយន្តប្រកបដោយភាពទាក់ទាញ និងទំនើបនិយមខ្លាំង ជាមួយការរំលេចនូវចង្កៀង LED running lights និងឌីស្សាញជាមួយកញ្ចក់ ISD Screen នៅផ្នែកខាងមុខដែលបង្គុំដោយអំពូលចំនួន 10,192 គ្រាប់។ នៅខាងក្រោមត្រូវបានរចនាជាមួយប្រព័ន្ធលំហូរខ្យល active air intake ដើម្បីឲ្យខ្យល់ចូលទៅជួយស្អំប្រព័ន្ធម៉ាស៊ីនផងដែរ។ រីនៅផ្នែកគូទក្រោយវិញ ត្រូវបានរំលេចជាមួយបណ្តុំអំពូលភ្លើងភ្លឺច្បាស់ចំនួន 2,400 គ្រាប់រចនាអូសកាត់ពីចំហៀងម្ខាងទៅម្ខាង។ រថយន្ត Flagship SUV នេះ មានបណ្តោយប្រវែង 5,240mm/ ទទឹង 1,999/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm ហើយនិងមានកំពស់ពីផ្ទៃដីមកបាទក្រោមរថយន្ត 194mm។
Article image
Lynk & Co 900 មានជម្រើសពណ៌ចំនួន 6 គឺមានពណ៌ខ្មៅ ទឹកប្រាក់ ប្រផេះ ខៀវ និងស។ រថយន្តនេះមានជម្រើសប្រើយ៉ាន់កង់ទំហំ R20 និង R21។ ផ្នែកខាងក្នុងនៃ Lynk & Co 900 ត្រូវបានរៀបចំបំពាក់កៅអីបីជួររៀបជា 2x2x2។ នៅកណ្តាល Dashboard មានបំពាក់នូវអេក្រង់ទំហំធំរហូតដល់ទៅ 30-inch គាំទ្រកម្រិតបង្ហាញដល់ 6K និងគាំទ្រដំណើរការទូទៅដោយបន្ទះឈីប Snapdragon 8295 របស់ Qualcomm, អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 12.66-inch LCD Instrument Cluster, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែកំលាំង 50W ចំនួនពីរ រីឯចង្កឹះលេខ គឺស្ថិតនៅជាប់នឹងដៃចង្កូតផ្ទាល់តែម្តង។ លក្ខណៈពិសេសនៃកៅអីរបស់ Lynk & Co 900 គឺសម្រាប់កៅអីជួរទីពីរអាចរំកឹលផ្លាស់ប្តូរទីបានដល់ 550mm និងអាចកាច់បង្វិលបាន 180 ដឺក្រេថែមទៀតផង។ រីកៅអីជួរទៅបីអាចរំកឹលមកក្រោយបាន 125mm ផងដែរ។
Article image
Lynk & Co 900 ម៉ូដែល Entry-level គាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត G-Pilot H5 system ជាមួយនឹងបន្ទះឈីប Nvidia Drive Orin-X ចំនួនពីរ ខណៈម៉ូដែល Upper Trim គាំទ្រនូវប្រព័ន្ធ G-Pilot H7 system ជាមួយបន្ទះឈីប Nvidia Drive Thor processor។ រថយន្តនេះ គាំទ្រនូវមុខងារនាំផ្លូវ Navigate On Autopilot (NOA) ដែលដំណើរការទាំងនៅលើផ្លូវហាយវ៉េ និងផ្លូវក្នុងក្រុង។ Lynk & Co 900 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid 1.5-liter turbocharged petrol-powered engine កំលាំង 140kW (188hp) និងគាំទ្រដំណើរការដោយម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រខាងមុខជាប្រភេទ e-Motor កំលាំង 160kW (215hp) ខណៈម៉ូទ័រខាងក្រោយមានកំលាំង 230kW (308hp) ដែលសរុបកំលាំងម៉ាស៊ីន និងម៉ូទ័របញ្ចូលគ្នា គឺមានកំលាំងដល់ 530kW ឬ 711 សេះ។ រថយន្ត Flagship SUV ប្រណិតមួយនេះមានកញ្ចប់អាគុយទំហំ 44.85kWh ជាប្រភេទ Ternary NMC ដែលសាកភ្លើងមួយពេញម្តងអាចជិះដោយប្រថាមពលអគ្គិសនីសុទ្ធបាន 220km ហើយសាកភ្លើង និងចាក់សាំងមួយពេញវិញអាចជិះបានដល់ 1,355km។
Article image
ចំនែកម៉ូដែលទៀតដំណើរការដោយម៉ាស៊ីន 2-liter engine កំលាំង 251 សេះ រួមជាមួយម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រខាងមុខមានកំលាំង 165kW និងម៉ូទ័រខាងក្រោយមានកំលាំង 308 សេះ ដែលអាចផលិតកំលាំងសរុបបានដល់ 724 សេះ និងភ្ជាប់មកជាមួយកញ្ចប់អាគុយអគ្គិសនីទំហំ 52.38kWh ជាប្រភេទ ternary NMC សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 280km និងអាចជិះបានដល់ 1,350km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ។
Article image
ចំនែក Lynk & Co 900 ម៉ូដែល Top-trim បំពាក់ម៉ាស៊ីន 2-liter ICE កំលាំង 251 សេះ និងភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន 3 ដោយម៉ូទ័រខាងមុខមានកំលាំង 165 សេះ ខណៈម៉ូដែលខាងក្រោយទាំងពីរមានកំលាំងសរុបដល់ 456 សេះ ហើយអាងផលិតកំលាំងសរុបទាំងម៉ាស៊ីន និងម៉ូទ័របានដល់ 872 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 4.3 វិនាទី។ ម៉ូដែល Top-trim នេះអាចជិះបានចំងាយផ្លូវដល់ 1,443km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង ហើយអាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 268km៕
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ