ស្វែងរកពួកយើង:

Lynk & Co ចេញឡានថ្មី 07 EM-P ទ្រទ្រង់ជាមួយសិនស័រ LiDAR តម្លៃជិត 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

26 កញ្ញា 2025 02:38 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Lynk & Co ដែលជាម៉ាកយីហោឡានអគ្គិសនីរបស់ Geely បានប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលថ្មី Lynk & Co 07 EM-P ដែលជាឡាន mid-size sedan ជាមួយនិងជម្រើស 3 ម៉ូដែល និងមានតម្លៃចាប់ពី 139,800 យ៉ន់ទៅ 159,800 យ៉ន់ដែលប្រហែល 19,400 ដុល្លារទៅ 22,200 USD ដុល្លារ។ ឡាន 07 EM-P ថ្មីនេះ គឺមានការបំពាក់នូវសិនស័រ LiDAR សម្រាប់ជំនួយដល់ការបើកឆ្លាតវៃ និងមានជម្រើសពីរពណ៌ Liguang Purple និង Aurora Silver។
និយាយពីរូបរាងឡាន Lynk & Co 07 EM-P ថ្មីនេះវិញ គឺមានការឌីស្សាញយកតាមលំនាំ “The Next Day” មានភាពស៊ីវីល័យ និងមានរន្ធខ្យល់ 3 ប្រឡោះ និងមានការអាប់ដែតទៅលើប្រព័ន្ធសិនស័រ LiDAR កាន់តែមានភាពទំនើបសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងមានការតម្លើងនូវ “Smart Driving Blue Light” ថែមទៀតផង។ ឡានថ្មីនេះ មានប្រវែង 4835mm ទទឺង 1900mm កំពស់ 1480mm និងគម្លាតកង់មុខក្រោយ 2843mm។
Article image
ឡានថ្មី 07 EM-P នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនចំណុះ 1.5T និងមានអមដដោយម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ម៉ាស៊ីននេះ គឺមានកម្លាំង 120kw មានកម្លាំង 381 សេះ ហើយនិងមាន 3-speed DHT transmission។ នៅលើឡាននេះមានអាគុយទំហំ 18.99kWh សាកពេញម្តងអាចរត់ជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 126km តាមស្តង់ដារ CLTC។ សម្រាប់ការសាកថ្មពី 30% ទៅ 80% ប្រើប្រាស់ពេលត្រឹមតែ 27 នាទីប៉ុណ្ណោះ។
Article image
និយាយពីការឌីស្សាញខាងក្នុងឡាននេះវិញ គឺមានការឌីស្សាញជាមួយវត្ថុធាតុដើមបែបប្រណិត និងមានពណ៌ក្រហម “Shadow Red” ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធបើកបរ Lynk Flyme Auto 2.0 ដែលគាំទ្រដោយបន្ទះឈីប 8295 ថែមទៀតផង។