
ក្រុមហ៊ុន Apple ប្រកាសជាផ្លូវការទៅលើកុំព្យូទ័រ MacBook Air ថ្មីចុងក្រោយបំផុតរបស់ខ្លួន ដែលម៉ូដែលថ្មីនេះ មានការរក្សានូវការឌីស្សាញដូចគ្នា ប៉ុន្តែមានភាពខ្លាំងក្លាជាងម៉ូដែលជំនាន់មុននេះ។ បន្ថែមពីនេះ ម៉ូដែលចុងក្រោយបំផុតនេះ ក៏មានការពង្រឹងទៅលើសមាសភាគជាច្រើនមួយចំនួនផងដែរ។ ក្រុមហ៊ុន Apple នៅតែបន្តក្នុងការផ្តល់ជូននូវកុំព្យូទ័រ MacBook Air M3 នៅក្នុងទំហំ 13-អ៊ីង និង 15-អ៊ីង។
នៅក្នុងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Apple ក៏បានប្រកាសអំពីបន្ទះឈីបជំនាន់ចុងក្រោយបំផុតក្នុងពេលដំណាលគ្នាដែលខុសប្លែកពីកុំព្យូទ័រ M2 Air។ កុំព្យូទ័រថ្មីនេះ នឹងមានការឌីស្សាញដូចគ្នាជា មួយនឹងគែមរាបស្មើ និងអេក្រង់ display notch ថែមទៀតផង។
MacBook Air M3 13 អ៊ីង និង 15-អ៊ីង ដែលបង្ហាញវត្តមាននៅពេលនេះ អាចភ្ជាប់ទៅកាន់ 2x external displays និងមានអេក្រង់ Liquid Retina ដែលគាំទ្រនូវពន្លឺអេក្រង់ដល់ទៅ 500nits។ កុំព្យូទ័រ MacBook Air ថ្មីនេះមានបន្ទះឈីប M3 ដែលមាន 8-core CPU និង 10-core GPU ហើយក៏មាន 16-core Neural Engine។ ក្រុមហ៊ុន Apple បានហៅឈ្មោះកុំព្យូទ័រ MacBook Air នេះថា គឺជាកុំព្យូទ័រល្អបំផុតរបស់ពិភពលោកសម្រាប់មុខងារ AI។ ជាមួយនិងល្បឿននៃម៉ូដែលថ្មីនេះ គឺលឿនជាងមុនដល់ទៅ 60% បើធៀបជាមួយនឹងបន្ទះឈីប M1។ ហើយនឹងមានល្បឿនលឿនជាងកុំព្យូទ័រ Intel Macbooks ដល់ទៅ 13X។
កុំព្យូទ័រ MacBook Air M3 នេះ នឹងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមបានយ៉ាងល្អជាពិសេសទៅលើ hardware-accelerated mesh shading និង ray tracing។ នៅលើម៉ាស៊ីនេះ ក៏មានការទ្រទ្រង់នូវ AV1 decoding។ ក្រៅពីការ upgrade ទៅលើបន្ទះឈីបនេះ កុំព្យូទ័រ MacBook Air ថ្មីនេះ គឺមានបច្ចេកវិទ្យា WiFi-6E ។ កុំព្យូទ័រនេះក៏មានកាមេរ៉ា 1080p Facetime, 3x microphones និងទ្រទ្រង់នូវ Spatial Audio និង Dolby Atmos ។ MacBook Air M3 នេះមានពណ៌ midnight, starlight, space gray និង silver ។
កុំព្យូទ័រ MacBook Air M3 មានតម្លៃចាប់ពី $1,099 សម្រាប់ទំហំ 13-អ៊ីង ខណៈពេលដែលម៉ូដែល 15-អ៊ីង នេះ គឺមានតម្លៃចាប់ពី $1,299។ កុំព្យូទ័រនេះអាចធ្វើការ pre-order ចាប់ពីថ្ងៃនេះ ហើយការដឹកជញ្ជូននៅថ្ងៃទី 8 ខែមីនាខាងមុខនេះ៕
