ស្វែងរកពួកយើង:

Maextro S800 រថយន្តអគ្គិសនី Luxury Sedan របស់ Huawei និង JAC ប្រវែង 5.5 ម៉ែត្រ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែវិច្ឆិកានេះ

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2024 07:43 ព្រឹក

អាន 3 នាទី

Article image
Maextro ដែលជាម៉ាករថយន្តកកើតឡើងពីការចាប់ដៃសហការគ្នារវាង Huawei និង JAC ត្រៀមបញ្ចេញរថយន្តដំបូងរបស់ខ្លួននៅថ្ងៃទី 26 ខែវិច្ឆិកានេះ ដែលមានឈ្ម៉ថា Maextro S800 ដែលជារថយន្ត Luxury Sedan។ Maextro S800 គឺជារថយន្តអគ្គិសនី Luxury Sedan ដែលមានប្រវែងវែងដល់ទៅ 5.5 ម៉ែត្រជាមួយទំហំផ្ទៃខាងក្នុងធំទូលាយ ដែលផ្តល់នូវផាសុខភាពបំផុតសម្រាប់ការប្រើប្រាស់។
ទោះជាយ៉ាងណា បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបាននិយាយ Maextro S800 អាចនឹងមានប្រវែង 5,480mm ជាជាងប្រវែង 5.5m ដែលនេះអាចបញ្ជាក់ថា Maextro S800 ស្ថិតក្នុងលំដាប់រថយន្ត Sedan ខ្នាត D+ ដែលអាចសមាមាត្រគ្នាជាមួយនឹងរថយន្ត Luxury Sedan ផ្សេងទៀតដូចជា Maybach Version ក្នុងត្រកូល S-Class របស់ Mercedes និង Rolls Royce Ghost។ ប៉ុន្តែ ចំនុចដែលខុសគ្នាដាច់ស្រឡះ គឺថា Maextro S800 គឺជារថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។
Maextro S800 អាចនឹងត្រូវចេញលក់ផ្លូវការណ៍នៅរដូវក្តៅក្នុងឆ្នាំ 2025 ហើយសម្រាប់ម៉ូដែលទីពីររបស់ Maextro ត្រូវបានព្យាករណ៍ថា នឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2025។ សម្រាប់រថយន្តម៉ូដែលទីពីរនៃម៉ាក Maextro ទំនងជាប្រភេទរថយន្ត Multi-purpose vehicle ឬ MPV។ Maextro S800 ត្រូវបានរចនាដោយប្រើទម្រង់ដូចគ្នានឹងម៉ូដែល JAC X6 Platform។
បើតាមប្រភពរូបភាពបានបង្ហាញថា S800 មានបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor នៅលើដំបូលខាងមុខ។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត high-level ADAS និងប្រព័ន្ធកម្សាន្ត infotainment system របស់ក្រុមហ៊ុន Huawei។ Maextro S800 អាចនឹងត្រូវផលិតនៅក្នុងរោងចក្រថ្មីរបស់ JAC ដែលទើបនឹងសាងសង់រួច។
បើតាមឯកសាររបស់ JAC បានបង្ហាញថា រោងចក្រថ្មីនេះមានលទ្ធភាពអាចផលិតរថយន្ត Sedan បានចំនួន 35,000 គ្រឿងក្នុងមួយឆ្នាំ។ ហើយអាចនឹងពង្រីកសង្វាក់ផលិតដល់ 200,000 គ្រឿងនៅក្នុងមួយឆ្នាំ ដែលក្នុងរួមមានម៉ូដែលក៏អាចថ្មី Maextro ក៏អាចនឹងដាក់បញ្ចូលក្នុងបញ្ជីផលិតក្នុងរោងចក្រថ្មីនេះផងដែរ។
Maextro គឺជាម៉ាកយីហោចុងក្រោយបង្អស់ដែលគាំទ្រនៅប្រព័ន្ធ HIMA (Harmony Intelligent Mobility Alliance) ដែលគ្រប់គ្រង់មុខងារគ្រប់យ៉ាងនៅលើរថយន្ត ដែលក្រុមហ៊ុន Huawei មិនត្រឹមតែផ្តល់នូវការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងកាប៊ីនដ៏ឆ្លាតវៃ និងដំណោះស្រាយការបើកបរដ៏ឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែ Huawei ក៏មានការចូលរួមជាមួយនឹងសមាសធាតុជាច្រើនផ្សេងទៀតរួមមាន ការរចនា ការផលិត ការលក់ បន្ទាប់ពីការលក់ និង ដំណាក់កាលផ្សេងទៀតរបស់រថយន្តផងដែរ។ លើសពីនេះ Maextro ត្រូវបានគេជឿថា ជាកម្រិតរថយន្តថ្នាក់ប្រណិតកម្រិតខ្ពស់បំផុតនៃក្នុងចំណោមម៉ាករថយន្តទំនើបទាំងបួននាពេលបច្ចុប្បន្នដែលគាំទ្រប្រព័ន្ធ HIMA ។
Article image
បច្ចុប្បន្នរថយន្តដែលគាំទ្រនូវប្រព័ន្ធ HIMA មានចំនួន 3 ម៉ាកក្នុងនោះមានដូចជា Aito របស់ Huawei-Seres), Luxeed របស់ Huawei-Chery, និង Stelato របស់ Huawei & BAIC។ Maextro S800 ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃខ្ទង់ប្រហែល $140,000៕
Maextro S800 រថយន្តអគ្គិសនី Luxury Sedan របស់ Huawei និង JAC ប្រវែង 5.5 ម៉ែត្រ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែវិច្ឆិកានេះ