ក្នុងកម្មវិធីពិពរណ៌រថយន្ត  2026 Greater Bay Area International Auto Show ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី 29 ខែឧសភា នេះ ក្រុងហ៊ុនលក់រថយន្ត HIMA របស់ Huawei បានធ្វើការប្រកាសបើកទទួលការបញ្ជាទិញមុនបានសម្រាប់កំពូលរថយន្ត Luxury sedan ម៉ូដែលថ្មី Maextro S800 Grand Design Edition។ កំពូលរថយន្តប្រណិតកម្រិតអភិជនម៉ូដែលថ្មីនេះ គឺស្ថិតនៅក្នុងអម្បូររថយន្ត Ultra-luxury ដែលមានតម្លៃចាប់ពីខ្ទង់ $235,300 ដល់ $294,100។

Maextro S800 Grand Design Edition មានការឌីស្សាញផ្នែកខាងក្រៅយ៉ាងប្រណិតបំផុតជាមួយពណ៌ two-tone រួមជាមួយពណ៌កម្រហៅថា “Far Mountain Cyan” ។ បន្ថែមពីលើការឌីស្សាញដ៏ប្រណីតនេះ Maextro ក៏បានរំលេចសោភ័ណ្ឌភាពបន្ថែមជាមួយនឹងពណ៌ទឹកមាសត្រង់ផ្នែកមួយចំនួនដូចជា ឆ្នូតទឹកមាសនៅលើគំរបដំបូលមុខ ស្លាកសញ្ញា Maextro នៅលើថ្ពាល់រថយន្ត ស៊ុមរង្វង់យ៉ាន់កង់ នៅលើគ្រោងសសរដំបូល “C-pillar” និងផ្នែកខាងក្រោយរថយន្តជាដើម។ 

Maextro S800 Grand Design Edition ជាកំពូលរថយន្ត Ultra-luxury sedan ដែលមានតម្លៃថ្លៃបំផុតរបស់ប្រទេសចិន។ ឡានដ៏ប្រណិតបំផុតនេះមានប្រវែងតួរខ្លួន 5,480mm/ ទទឹង 2,000mm/ កំពស់ 1,536mm ទៅ 1,542mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,370mm។ S800 Grand Design Edition មានបំពាក់នូវប្រព័ន្ធសែនស័រកម្រិតខ្ពស់ជំនាន់ថ្មីចុងក្រោយរបស់ Huawei ហៅថា “896-line roof-mounted LiDAR system” ដើម្បីគាំទ្រដល់ប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់បំផុត Qiankun ADS 5.0 advanced driving assistance system និងគាំទ្រដោយសែនស័រកាមេរ៉ាភ្ជាប់នៅលើសសរគ្រោងដំបូល “B-Pillar”។ S800 Grand Design Edition បំពាក់កៅអីខាងក្នុងចំនួន 4 ដែលផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ។

Maextro S800 Grand Design Edition មានជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ និង EREV។ ដោយម៉ូដែល  EREV មានបំពាក់នូវម៉ាស៊ីនសាំង 1.5T សម្រាប់ range-extender ជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីបីគ្រាប់ ក្នុងម៉ូទ័រនៅខាងមុខអាចផលិតកម្លាំងបាន 160kW (215hp) និងម៉ូទ័រខាងក្រោយពីរគ្រាប់អាចផលិតកម្លាំងសរុបបាន 237.5kW (318hp)។ ម៉ូដែល EREV អាចបើកបរដោយថាមពលថ្មសុទ្ធបានចម្ងាយ 276km ក្រោមលក្ខ័ណស្តង់ដារ WLTC។ ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ មានភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរគ្រាប់របស់ Huawei ដែលម៉ូទ័រខាងមុខមានកម្លាំង 160kW (215hp) និងម៉ូទ័រក្រោយមានកម្លាំង 230kW (308hp)។ ទោះជាយ៉ាងណាសម្រាប់ទំហំកញ្ចប់ថ្ម និង range បើកបរសម្រាប់ម៉ូដែលអគ្គិសនី ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕