ស្វែងរកពួកយើង:

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ

Koun Jab Luffy

21 ឧសភា 2025 10:12 ព្រឹក

អាន 4 នាទី

Article image
Maextro ដែលជាម៉ាកយីហោឡានប្រណិតថ្មីមួយរបស់ក្រុមហ៊ុន Harmony Intelligent Driving នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវរថយន្តបែបអភិជន flagship luxury sedan របស់ខ្លួនម៉ូដែល Maextro S800 នៅថ្ងៃទី 30 ខែឧសភា ឆ្នាំ 2025 ខាងមុខនេះហើយ។ រថយន្តថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជារថយន្តដែលមានការឌីស្សាញបែបប្រណិត មានបច្ចេកវិទ្យាទំនើប និងមានមុខងារប្រើប្រាស់ដ៏សំបូរបែបជាច្រើនសម្រាប់អភិជន។ រថយន្ត S800 នឹងកា្លយជាគូរប្រជែងជាមួយនិងរថយន្តប្រណិតរបស់អាល្លឺម៉ង់ Mercedes-Maybach S-Class ថែមទៀតផង។
S800 គឺជារថយន្តម៉ូដែលថ្មីដំបូងគេនៃម៉ាកយីហោ Maextro ដែលមានការភអភិវឌ្ឍរួមគ្នា Huawei និងអតីតដៃគូរ Nio ហើយនិងផលិតដោយ JAC នឹងមានម៉ូដែលអគ្គីសនីសុទ្ធ និងម៉ូដែល (EREV)។ Maextro S800 មានតួខ្លួនប្រវែង 5480mm និងទទឹង 2000mm ហើយនិងកំពស់ 1536mm ព្រមទាំងមានគម្លាតកង់មុខក្រោយប្រវែង 3370mm។ សម្រាប់ម៉ូដែល EREV គឺមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្សាសាកកម្លាំង 800V architecture និងល្បឿនសាក 6C fast charging ហើយនិងមានមានថាមពលអាគុយ 65kWh និងអាចសាកពី 10% ទៅ 80% ប្រើពេលត្រឹមតែ 10.5 នាទីប៉ុណ្ណោះ។
Article image
សូមជំរាបថា មុននេះ  ក្រុមហ៊ុនអាជីវកម្មរថយន្ត HIMA Alliance របស់ Huawei បានធ្វើការទម្លាយចេញនូវការឌីស្សាញផ្នែកខាងក្នុងរបស់រថយន្តថ្នាក់ប្រណិតលំដាប់អភិជន ឬ Ultra-luxury Flagship Sedan ម៉ូដែល Maextro S800 របស់ខ្លួន ដែលរចនាបែបប្រណិតនេះ នឹងមានបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 31 ក្នុងខែឧសភា ឆ្នាំ 2025 ក្នុងព្រឹត្តិការណ៍ Guangdong-Hong Kong-Macao Auto Show។
Article image
តាមរូបភាពដែលបានបង្ហាញចេញមកនៅ ឃើញថា ផ្នែកខាងក្នុងរបស់ Maextro S800 ត្រូវបានឌីស្សាញឡើងជាមួយពណ៌ត្នោត ឬ Premium brown លាយបញ្ចូលជាមួយពណ៌សក្បុសដែលបង្ហាញនៅភាពប្រណិត និងមានផាសុខភាពខ្ពស់មែនទែន។ ជាមួយគ្នានេះ យើងឃើញមានប្រព័ន្ធអេក្រង់ចំនួនបីភ្ជាប់គ្នាលាតពេញអូសពីម្ខាងទៅម្ខាងនៃតាប់ឡូ រួមនឹងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលមុខ (Head Up Display) និងមានកញ្ចក់ជាប់ចំហៀងទ្វារសងខាងសម្រាប់ដំណើរការកាមេរ៉ាមើលក្រោយជំនួសឲ្យការប្រើកញ្ចក់ចំហៀងឆ្វេងស្តាំផងដែរ។
Article image
ផ្នែកខាងក្នុង Maextro S800 ត្រូវបានបំពាក់មកជាមួយបរិក្ខាប្រណិតៗ ឬ Natural Material ដ៏មានតម្លៃ ជាមួយដំណើរការក្នុងការផលិតរាប់រយដងដើម្បីបង្កើតបាននូវភាពប្រណិតនៅផ្នែកកាប៊ីនរបស់រថយន្តមួយនេះ។ ផ្នែកដំបូលនៅលើកៅអីជូរទីពីរមានរំលេចជាមួយពន្លឺគ្រាប់ផ្កាយតូចៗរាប់រាយ មានប្រព័ន្ធអេក្រង់បង្ហាញនៅផ្នែកខាងក្រោយ rear projector screen, តុបត់, ប្រព័ន្ធ Flexed track system និងទូរទឹកកកផងដែរ។ ចំនែកកៅអីដែលបំពាក់នៅលើ S800 ជាប្រភេទកៅអីឯករាជ្យ ឬ zero-gravity seating ដែលមានមុខងារខ្យល់ក្តៅត្រជាក់ និងម៉ាស្សា រួមនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ 4 តំបន់ ឬ 4-zone climate control។ និយាយជារួមទៅ Maextro S800 ត្រូវបានរចនាឡើងដើម្បីភាពប្រណិតនិយម និងទំនើបនិយមបំផុតជាមួយការប្រើប្រាស់ភាសារចនាថ្មី “ Sterry Sky”។
រថយន្តអគ្គិសនី Ultra luxury sedan មួយននេះមានការឌីស្សាញផ្នែកខាងក្រៅពីរពណ៌ជាមួយពណ៌ទឹកប្រាក់ និងពណ៌ស្វាយ ហៅថា Silver-purple two-tone body ជាមួយការបំពាក់យ៉ានកង់ធំពណ៌ទឹកប្រាក់។
Article image
Maetro S800 មានបណ្តោយប្រវែង 5,480mm/ទទឹង 2,000mm/ កំពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ រថយន្តប្រណិតលំដាប់ថ្នាក់អភិជនមួយនេះ នឹងផ្តល់ជូននូវជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និង extended-range។ ដោយម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធប្រើប្រាស់កញ្ចប់ថ្មទំហំ 94.364kWh ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវពី 670km និង 702km។ ចំនែកម៉ូដែល Extended-range វិញ មានកញ្ចប់ថ្មទំហំ 63.262kWh ដែលផ្តល់នូវជម្រើសក្នុងការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធក្នុងជម្រើសចំងាយផ្លូវ 258km, 271km, 276km, 302km, និង311km។
Article image
ម៉ាករថយន្តប្រណិត Maextro S800 ត្រូវបានផលិតឡើងដោយការចាប់ដៃសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត JAC និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន Huawei ហើយត្រូវបានប្រកាសចេញជាផ្លូវការណ៍ដំបូងក្នុងខែវិច្ឆិកា ឆ្នាំ 2024 និងបានបើកទទួលការកក់មុនជាមួយតម្លៃខ្ទង់ 1 លាន ទៅ 1.5 លានយ៉ាន់ ឬប្រហែល $131,600 ទៅ $197,400។ ហើយត្រឹមរយះពេលតែប្រមាណ 48 ម៉ោង S800 មានអតិថិជនធ្វើការកក់មុនចំនួនដល់ 2,108 គ្រឿង៕
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ