
ក្រុមហ៊ុន Honor ត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួននោះគឺ Magic V4 នៅក្នុងខែមិថុនាខាងមុខនេះហើយ។ ប៉ុន្តែស្មាតហ្វូន Flagship ពិតប្រាកដអាចនឹងបង្ហាញខ្លួនតាមក្រោយនៅឆ្នាំនេះ។ ស្មាតហ្វូនជំនាន់ថ្មី Magic 8 Series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2025 នេះ បន្ទាប់ពីការបង្ហាញនូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm។ គួរបញ្ជាក់ថា មកដល់ពេលនេះ មានការបែកធ្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Smart Pikachu នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូនម៉ូដែល High-end នៃស្មាតហ្វូន Magic 8 series នេះ ម៉ូដែល Magic 8 Pro RSR Porsche Design ថ្មីនេះ គឺនឹងបំពាក់នូវសេនស័រទំហំ 1-អ៊ីង គាំទ្រជាមួយនឹង variable aperture ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់តែម្តង។ នៅក្នុងខណៈពេលនេះ យើងនៅមិនទាន់ដឹងព័ត៌មានលម្អិតរបស់សេនស័រកាមេរ៉ានេះនៅឡើយទេ។ បើមើលទៅលើស្មាតហ្វូន Magic 7 RSR Porsche Design ដែលមានវត្តមានកន្លង គឺមានកាមេរ៉ាគោលទំហំ 50MP, 50MP ultra-wide និង 200MP periscope telephoto lens ជាមួយនឹង 100x Zoom។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP selfie និង 3D Depth sensor។

អ្វីដែលពិសេសនោះ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវកញ្ចក់ NanoCrystal Shield សម្រាប់ការពារស្នាមឆ្កូត និងការធា្លក់ថែមទៀតផង។ កញ្ចក់នេះ ទទួលបានវិញ្ញាបនបត្រ Swiss SGS ផ្កាយ 5 និងមានមុខងារ IP69/IP68 សម្រាប់ការពារទឹក ធូលីថែមទៀត។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite SoC រ៉េមទំហំ 24GB LPDDR5X RAM និងអង្គចងចាំទំហំ 1TB UFS 4.0។

ស្មាតហ្វូន Magic 7 RSR Porsche Design នេះមានអេក្រង់ទំហំ 6.8-អ៊ីង FHD+ OLED quad-curved display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate, HDR10+ ពន្លឺ 5000 nits peak brightness និងមានបច្ចេកវិទ្យាអេក្រង់ 4320Hz PWM dimming។ ស្មាតហ្វូននេះដំណើរការនូវ Magic UI 9.0 នៅលើ Android 15 និងថាមពលថ្មទំហំ 5850mAh ជាមួយនឹងបច្ចេកវិទ្យា 100W wired និង 80W wireless charging ថែមទៀតផង៕
