ស្វែងរកពួកយើង:

Magic 8 Pro RSR នឹងប្រើនូវសិនស័រទំហំ 1-អ៊ីង ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់តែម្តង!

ដោយ

Koun Jab Luffy

09 មីនា 2025 02:19 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួននោះគឺ Magic V4 នៅក្នុងខែមិថុនាខាងមុខនេះហើយ។ ប៉ុន្តែស្មាតហ្វូន Flagship ពិតប្រាកដអាចនឹងបង្ហាញខ្លួនតាមក្រោយនៅឆ្នាំនេះ។ ស្មាតហ្វូនជំនាន់ថ្មី  Magic 8 Series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2025 នេះ បន្ទាប់ពីការបង្ហាញនូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm។ គួរបញ្ជាក់ថា មកដល់ពេលនេះ មានការបែកធ្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Smart Pikachu នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូនម៉ូដែល High-end នៃស្មាតហ្វូន Magic 8 series នេះ ម៉ូដែល Magic 8 Pro RSR Porsche Design ថ្មីនេះ គឺនឹងបំពាក់នូវសេនស័រទំហំ 1-អ៊ីង គាំទ្រជាមួយនឹង variable aperture ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់តែម្តង។ នៅក្នុងខណៈពេលនេះ យើងនៅមិនទាន់ដឹងព័ត៌មានលម្អិតរបស់សេនស័រកាមេរ៉ានេះនៅឡើយទេ។ បើមើលទៅលើស្មាតហ្វូន Magic 7 RSR Porsche Design ដែលមានវត្តមានកន្លង គឺមានកាមេរ៉ាគោលទំហំ 50MP, 50MP ultra-wide និង 200MP periscope telephoto lens ជាមួយនឹង 100x Zoom។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP selfie និង 3D Depth sensor។
Article image
អ្វីដែលពិសេសនោះ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវកញ្ចក់ NanoCrystal Shield សម្រាប់ការពារស្នាមឆ្កូត និងការធា្លក់ថែមទៀតផង។ កញ្ចក់នេះ ទទួលបានវិញ្ញាបនបត្រ Swiss SGS ផ្កាយ 5 និងមានមុខងារ IP69/IP68 សម្រាប់ការពារទឹក ធូលីថែមទៀត។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite SoC រ៉េមទំហំ 24GB LPDDR5X RAM និងអង្គចងចាំទំហំ 1TB UFS 4.0។
Article image
ស្មាតហ្វូន Magic 7 RSR Porsche Design នេះមានអេក្រង់ទំហំ 6.8-អ៊ីង FHD+ OLED quad-curved display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate, HDR10+ ពន្លឺ 5000 nits peak brightness និងមានបច្ចេកវិទ្យាអេក្រង់ 4320Hz PWM dimming។ ស្មាតហ្វូននេះដំណើរការនូវ Magic UI 9.0 នៅលើ Android 15 និងថាមពលថ្មទំហំ  5850mAh ជាមួយនឹងបច្ចេកវិទ្យា 100W wired និង 80W wireless charging ថែមទៀតផង៕
Magic 8 Pro RSR នឹងប្រើនូវសិនស័រទំហំ 1-អ៊ីង ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់តែម្តង!