ស្វែងរកពួកយើង:

Mate 60, Mate X5 និង MatePad Pro 13.2″ ចាប់ផ្តើមទទួលបានការអាប់ដែត HarmonyOS NEXT Public Beta

ដោយ

Koun Jab Luffy

08 តុលា 2024 10:09 ព្រឹក

អាន 2 នាទី

Article image
បើតាមសេចក្តីរាយការណ៌ នាពេលមុននេះ បាននិយាយថា ក្រុមហ៊ុន Huawei បានធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ជំនាន់ថ្មីរបស់ខ្លួនអស់ពេលមួយរយៈហើយ។ បន្ទាប់ពីការបញ្ចេញនូវ Developer Beta កាលពីខែមិថុនាកន្លងទៅ នៅពេលនេះ ប្រព័ន្ធប្រតិបត្តិការនេះ គឺបានត្រៀមរួចរាល់សម្រាប់ការតេស្តជា Public Beta ហើយ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 60, Mate X5 និងថេប្លេត MatePad Pro 13.2 series នឹងក្លាយជាផលិតផលដំបូងបំផុត ដែលទទួលបាននូវការអាប់ដេត HarmonyOS NEXT 0.0.71 Public Beta នេះ។ ការអាប់ដេតនេះ ត្រូវបានក្រុមហ៊ុន Huawei បញ្ជាក់ថា គឺនឹងមានការពង្រឹងទៅលើ System Apps និង Animations។ នៅក្នុងនោះ កម្មវិធីនេះ ក៏មានការបន្ថែមនូវ HarmonyOS Native Apps ផងដែរ។ នៅលើប្រព័ន្ធ HarmonyOS NEXT Public Beta គឺមានការពង្រឹងទៅលើ System, កាមេរ៉ា កម្មវិធី Apps និងជាច្រើនទៀត។
Article image
សូមជំរាបថា ប្រព័ន្ធ HarmonyOS NEXT របស់ក្រុមហ៊ុន Huawei នេះគឺជាប្រព័ន្ធប្រតិបត្តិការឯករាជ្យ ដែលមិនមានការទ្រទ្រង់ទៅលើ Android Codes ឬ Apps របស់ Android នោះទេ។ នៅលើ OS របស់ Huawei នេះ គឺនឹងប្រើប្រាស់នូវ Harmony kernel ដែលមានប្រសិទ្ធិភាពកាន់តែប្រសើរជាងមុនដល់ទៅ 3x បើធៀបជាមួយនឹង Linux។
Article image
ជាមួយនិងប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS NEXT Public Beta នេះ ក៏នឹងអនុញាតអោយយើងលេងហ្គេម  Honor of Kings បានយ៉ាងរលូនផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei នេះ គឺមាន Appច្រើនជាង 10,000 សម្រាប់ប្រើប្រាស់៕
Mate 60, Mate X5 និង MatePad Pro 13.2″ ចាប់ផ្តើមទទួលបានការអាប់ដែត HarmonyOS NEXT Public Beta