ស្វែងរកពួកយើង:

Mate 80 Series ត្រូវតំណាង Huawei និយាយថា អាចនឹងមកដល់នៅត្រីមាសទី 4 ឆ្នាំ 2025

ដោយ

Koun Jab Luffy

28 សីហា 2025 03:57 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយព័ត៌មានអំពីស្មាតហ្វូន Huawei Mate XTs Ultimate Design ដែលជាស្មាតហ្វូនបត់បាន 3 តង់រួចមកនៅពេលនេះ មានការទម្លាយព័ត៌មានអំពីស្មាតហ្វូន Huawei Mate 80 Series ដែលជាស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះថែមទៀតហើយ។
គួរបញ្ជាក់ថា ក្រោយពីលោក Richard Yu អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business Group បង្ហោះសារនៅលើបណ្តាញសង្គម Weibo ថ្មីៗនេះ បានធ្វើអោយអ្នកលេងនៅលើអ៊ីនធឺណិតជាច្រើនក៍សួរថា ពេលណាដែលក្រុមហ៊ុនប្រកាសបង្ហាញស្មាតហ្វូន  Mate 80 series នោះ។
Article image
ជាការឆ្លើយតបទៅនឹងរឿងនេះ Huawei Customer Service បានធ្វើការឆ្លើយតបថា ”សូមអរគុណសម្រាប់ការចាប់អារម្មណ៍ទៅលើស្មាតហ្វូន HUAWEI Mate series ។ បច្ចុប្បន្ននេះ យើងនៅមិនទាន់មានព័ត៌មានអំពីការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះទេ! សូមបន្តតាមដានយើងនៅលើ Channels ផ្លូវការដូចជាវេបសាយផ្លូវការ បណ្តាញសង្គម Weibo និង My Huawei របស់ក្រុមហ៊ុន Huawei សម្រាប់ការប្រកាសណាមួយនោះ!”
Article image
ក្រុមហ៊ុននៅមិនទាន់ចែករំលែកព័ត៌មានលម្អិតណាមួយអំពីស្មាតហ្វូនថ្មីដែលមនុស្សជាច្រើនរង់ចាំបំផុតនៅឆ្នាំនេះ។ យើងនឹងរង់ចាំរហូតដល់ត្រីមាសទី 4 ឆ្នាំ 2025 នេះ។ ជាធម្មតា ក្រុមហ៊ុន Huawei ប្រកាសបង្ហាញស្មាតហ្វូន Flagship ចំនួន 2 គឺត្រកូល Pura និង Mate។ ស្មាតហ្វូន Mate 80 series នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យជាមួយនឹងបន្ទះឈីប Kirin ដ៏ខ្លាំងក្លានេះ។ ក្រុមហ៊ុនHuawei អាចនឹងបង្កើនទៅលើសមត្ថភាពកាមេរ៉ា Periscope កាន់តែប្រសើរសម្រាប់ស្មាតហ្វូន Mate 80 មួយកម្រិតទៀត៕