ស្វែងរកពួកយើង:

MatePad Edge Liquid Cooling Edition ថេប្លេតស៊េរីថ្មីរបស់ Huawei ដ៏ទាក់ទាញបំផុត!

ដោយ

Koun Jab Luffy

15 ធ្នូ 2025 10:15 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនជំនាន់ថ្មី Mate 80 Flagship កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Huawei ក៏មានការប្រកាសចេញថេប្លេតជំនាន់ថ្មី MatePad Edge 2-in-1 ផងដែរ ដោយនេះគឺជាសមិទ្ធិផលថ្មី ដែលមានការរចនាជាពិសេសបំផុត។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហើបថា ថេប្លេតនេះ ក៏មានម៉ូដែល Edition Liquid Cooling ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចិននេះ ទើបតែបញ្ចេញនូវ Edition ថ្មីនេះ បានចាប់ផ្តើមលក់នៅលើ VMall បណ្តើរៗហើយ។
តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានអោយដឹងថា ថេប្លេត Huawei MatePad Edge Liquid Cooling Edition ថ្មីនេះគឺមានការបំពាក់នូវ dynamic RAM និងទំហំ Storage ហើយក៏មានការគាំទ្រមកជាមួយនូវបច្ចេកវិទ្យា Micro-Pump Liquid Cooling ទៀតផង។ បន្ថែមពីនេះ នៅលើថេប្លេតថ្មីនេះ ក៏មានការបំពាក់នូវ piezoelectric និង phase-change materials ដែលអាចធ្វើអោយម៉ាស៊ីននេះត្រជាក់ និងប្រើប្រាស់ទៅលើការងារធំៗដោយគ្មានបញ្ហានោះទេ។
ថេប្លេត Huawei MatePad Edge Liquid Cooling នេះ ត្រូវបានគេនិយាយថា គឺជាថេប្លេតដំបូងបំផុតដែលប្រើប្រាស់នូវ 0.335mm ultra-thin micro-pump liquid cooling film។ ថេប្លេតនេះ ក៏មានការបញ្ចូលគ្នានៃ Dual VC Heat Dissipation Plate + Dual Diamond Aluminum Fan ផងដែរ។ ថេប្លេតនេះមានទំហំ 32GB RAM + 2TB storage ហើយវាមានតម្លៃ  12999 យ៉ន់ នៅលើ VMall Store ។
Article image
ថេប្លេតនេះ បំពាក់នូវបន្ទះឈីប Kirin X90 ដើម្បីគ្រប់គ្រងការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ហើយក៏មានអេក្រង់ទំហំ 14.2 អ៊ីង OLED ទ្រទ្រង់ជាមួយនឹងល្បឿន 120Hz refresh rate និងមានកម្រិត 1000 nits peak brightness។ ថេប្លេតថ្មីនេះក៏ទ្រទ្រង់ទៅលើ switch mode gesture ដែលអាចប្រែពី Tablet Mode ទៅជា PC Mode បានដោយអូសម្រាមដៃ 4 នៅលើអេក្រង់ថេប្លេតថែមទៀត៕
MatePad Edge Liquid Cooling Edition ថេប្លេតស៊េរីថ្មីរបស់ Huawei ដ៏ទាក់ទាញបំផុត!