
ថ្មីៗនេះ មានការបញ្ចេញនូវព័ត៌មានថ្មីមួយចេញ gizmochina ទាក់ទងជាមួយនិងរថយន្តថ្មីៗជាច្រើន ដែលមានការពេញនិយម និងចូលចិត្តប្រើប្រាស់ខ្លាំងជាងគេពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ 2024។ តាមរបាយការណ៌ខាងលើនេះគឺមានការបង្ហាញពីម៉ូដែលរថយន្តជាច្រើន ហើយក្នុងនោះ ក៏មានម៉ូដែល Mazda EZ-6 ដែលជារថយន្ត Sedan ស៊េរីថ្មី ដែលធ្វើការអភិវឌ្ឍឡើងដោយក្រុមហ៊ុន Changan និង Mazda ផងដែរ។
Mazda EZ-6 រថយន្ត Sedan ស៊េរីនេះ គឺជាម៉ូដែលថ្មី ដែលបានប្រើប្រាស់ទម្រង់រចនាបថរបស់ Mazda ជាមួយការផ្ទាំងប៉ាណាពណ៌ខ្មៅដែលលាយបញ្ចូលគ្នារវាងទម្រង់អក្សរ C និង D នៅលើក្បាលខាងមុខ។ ដែលបានបង្កាយយ៉ាងច្បាស់នៃស្លាកយីហោរថយន្តរបស់ក្រុមហ៊ុន Mazda តែម្តង។ ចំនែករចនាបត់ផ្នែកខាងក្រោយ គឺមិនសូវជាខុសគ្នាពីម៉ូដែល Changan SL03-2024 នោះទេ ដោយមានការឌីស្សាញជាមួយអំពូល LED ច្បាស់ដិតកាត់ពីម្ខាងទៅម្ខាង រួមនឹងដំបូងបែប Panoramic ដូចគ្នា។

ចំនែកផ្នែកខាងក្នុងវិញមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាល Dashboard ជាប្រភេទ Floating Screen ទំហំ 14.6-អ៊ីង និងអេក្រង់ LCD Digital Instrument។ ចំនែកដៃចង្កូតវិញមានការឌីស្សាញរាងអក្សរ D ជាមួយការបំពាក់នូវប៊ូតុងចុចបញ្ជាមុខងារជាប្រភេទ Flat-Bottomed Steering wheel។ ជាមួយគ្នានេះ ក៏មានដូចជាបន្ទះសាកថ្មស្មាតហ្វូនឥតខ្សែ Wireless Charging Pad, កន្លែងដាក់កែវទឹកចំនួនពីរ, ប្រព័ន្ធ Speaker សំឡេងម៉ាក Sony រួមជាមួយមុខងារ zero-gravity seat សម្រាប់កៅអីអ្នករួមដំណើរខាងមុខថែមទៀតផង។

សម្រាប់ការគ្រប់គ្រងមុខងារទូទៅនៅខាងក្នុងរថយន្ត អាចធ្វើទៅបានតាមរយះការចុចបញ្ជានៅលើអេក្រង់ ឬការបញ្ជាដោយសំឡេងក៏បាន។ ហើយរាល់ដំណើរការមុខងារ និងបច្ចេកវិទ្យាទូទៅនៅលើរថយន្តទាំងមូល គឺពឹងទៅលើបន្ទះឈីប Qualcomm Snapdragon 8155។

និយាយពីសមត្ថភាពរបស់ Mazda EZ-6 ត្រូវបានគេដឹងថា អាចនឹងប្រហាក់ប្រហែលគ្នាជាមួយ Changan SL03-2024 ដែរ។ ដោយក្នុងនោះសម្រាប់មូដែល Mazda EZ-6 EREV នឹងមានបំពាក់នូវប្រព័ន្ធម៉ាស៊ីនទំហំ 1.5-Liter Engine និងបំពាក់នូវម៉ូទ័រអគ្គិសនីនៅខាងក្រោយ rear-mounted electric motor ដែលអាចផលិតថាមពលបានដល់ 175kW និងកំលាំងរមូល 320Nm។ សម្រាប់ម៉ូដែលប្រើអគ្គិសនីសុទ្ធ All-Electric នៅលើម៉ូដែល Changan SL03-2024 មានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី rear-motor axle អាចផលិតថាមពលកំលាំងបានចាប់ពី 160kW និង 190kW៕

Mazda EZ-6 នឹងមានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីពីកំលាំងផ្សេងគ្នាជាប្រភេទ rear-mounted motor ដែលមានកំលាំង 160kW ឬ 218 សេះ និង 190kW ឬ 258 សេះ ជាមួយកំលាំងរមូល 320Nm។ ចំនែកថាមពលកញ្ចប់អាគុយវិញ ក៏នឹងមានជម្រើសពីរទំហំផងដែរ គឺទំហំ 58.90kWh ឬ 66.8kWh ដែលការសាកភ្លើងមួយពេញអាចបើកបានចម្ងាយផ្លូវ 530km និង 610km។ សម្រាប់ម៉ូដែល EZ-6 PHEV វិញទំនងជានឹងបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-litre inline four petrol engine ដែលជាម៉ាស៊ីនប្រើនៅលើម៉ូដែល Deepal SL03 ដែរ។

ម៉ាស៊ីននេះ អាចផលិតកំលាំងបាន 218 សេះ ឬ 238 សេះ ជាមួយការប្រើប្រាស់នូវកញ្ចប់អាគុយទំហំ 19kWh ឬ 28.4kW ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបាន 135km និងដល់ 1,140km នៅពេលប្រើជាមួយម៉ាស៊ីន Hybrid នៅខណៈដែលម៉ូដែលបំពាក់អាគុយធំ (28.4kWh) អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន 200km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីន Hybrid៕
