
ថ្មីៗនេះ ក្រុមហ៊ុន MediaTek ទើបតែបង្ហាញនូវកំណែថ្មីនៃបន្ទះឈីប Dimensity 8200 ដែលបានបង្ហាញខ្លួននៅចុងឆ្នាំ 2022 កន្លងទៅនេះ។ បន្ទះឈីបមានឈ្មោះហៅថា ‘Dimensity 8250’ និងមានការប្រើប្រាស់នូវដំណើរការ 4m ដំបូងបំផុតរបស់ក្រុមហ៊ុន MediaTek ផងដែរ។ បន្ទះឈីបថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយបំពាក់នូវស្ថាត្យកម្ម 4x Cortex-A78 cores (1x 3.1GHz, 3x 3.0GHz) និង 4x Cortex-A55 (2.0GHz)។ នៅលើន្ទះឈីបនេះ គឺមានការប្រើប្រាស់ GPU ម៉ុដែល Mali-G610 MC6។
បន្ទះឈីបនេះត្រូវបានគេមើលឃើញថា អាចទ្រទ្រង់ជាមួយនូវអេក្រង់កម្រិត FHQ+ displays នៅក្នុងកម្រិត 180Hz ឬ QHD+ displays នៅក្នុងកម្រិត 120Hz។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនជាច្រើន ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8250 ជាមួយនឹង quad-channel LPDDR5 RAM និង UFS 3.1 storage ។ បើមើលទៅលើកាមេរ៉ានោះ ISP គឺដំណើរការបានជាមួយនូវមុខងារ HDR នៅក្នុងទម្រង់ 14-bits ហើយនិងអាចថតរូបភាពបានដល់ទៅ 320MP ឬកាមេរ៉ា 32MP ចំនួន 3 ក្នុងពេលដំណាលគ្នាផងដែរ។
នៅពេលថតកម្រិត High Resolutions ជាមួយនឹងកាមេរ៉ាគោលនោះ បន្ទះឈីបននេះ ក៏មានការផ្តល់នូវកម្រិត 2x Lossless Zoom ផងដែរ។ សម្រាប់ការថតវីដេអូ គឺបានកម្រិត 4K ល្បឿន 60fps ហើយបន្ទះឈីបននេះ ក៏នូវមានមុខងារ AV1 decoding នៅក្នុងកម្រិត 4K ថែមទៀតផង។ មួយវិញទៀតនោះ បន្ទះឈីបនេះ ក៏មានការប្រើប្រាស់នូវ 5G ដែលទ្រទ្រង់បានជាមួយនឹងល្បឿន 4.7Gbps downlink និង three-band Wi-Fi 6E (ax, 2x2) ហើយនិងមានការគាំទ្រជាមួយ Bluetooth 5.3 ថែមទៀតផង។

នៅលើបន្ទះឈីបនេះ ក៏នូវមានមុខងារ MediaTek APU 580 សម្រាប់ដំណើរការ AI ហើយនិងអាចធ្វើការងារធំៗបានយ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។ Dimensity 8250 គឺបន្ទះឈីប ដែលនឹងមានប្រើប្រាស់ដំបូងនៅលើស្មាតហ្វូន OPPO Reno12 ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែឧសភាខាងមុខនេះហើយ។ សម្រាប់ស្មាតហ្វូន Reno12 Pro នឹងប្រើប្រាស់នូវបន្ទះឈីបមួយទៀតហៅថា “Dimensity 9200+ Star Speed Edition” ៕
